នេះហើយលទ្ធផលដើរបាត់ៗពីផ្ទះញឹកពេក ប្រពន្ធទ្រាំលែងបានដាក់ប្តីខ្លួនឯងទ្រោមខ្លួនតែម្តង
សារព័ត៌មាន Sinchew បានរាយការណ៍ថា កាលពីពេលថ្មីៗនេះបុរសវ័យ ៥១ឆ្នាំ ម្នាក់ដែលមានឈ្មោះថា Zhong Zhengye មកពីប្រទេសសិង្ហបុរីត្រូវបានប្រពន្ធចាក់នឹងកាំបិត និងវាយដោយដងវាយកូនហ្គោល ដោយសារតែគាត់តែងតែត្រលប់មកផ្ទះវិញយឺត។ ស្ត្រីជាប្រពន្ធត្រូវបានគេស្គាល់ថា ជាជនជាតិវៀតណាមឈ្មោះ Phan Thi Ngoc Dung មានវ័យ ៤៤ឆ្នាំ ពួកគេបានរៀបការជាមួយគ្នាតាំងពីខែកញ្ញា ឆ្នាំ២០១៤ មកម្ល៉េះ។ ពួកគេបានស្គាល់គ្នាតាមរយៈមិត្តភក្តិ និងទាក់ទងគ្នាពីចម្ងាយរយៈពេល ៩ឆ្នាំ មុនពេលដែលស្ត្រីជាប្រពន្ធរើទៅនៅជាមួយ ខណៈដែលស្ត្រីម្នាក់នោះក៏ធ្លាប់មានកូនស្រីអាយុ ១៨ឆ្នាំ ជាមួយប្តីដើមរួចដែរ។

៣នាក់ ពួកគេបានផ្លាស់ទៅក្រុង Yishun កាលពី ៣ឆ្នាំមុន ប៉ុន្តែដោយសារតែលោក Zhong គាត់ជាប្រធានផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មនៅក្នុងក្រុមហ៊ុន គាត់គ្មានពេលវេលាណានឹងអាចមកផ្ទះបានលឿន និងមានពេលសម្រាប់គ្រួសារនោះទេ ដែលជាហេតុពួកគេតែងតែមានការឈ្លោះប្រកែកគ្នា។ រហូតដល់ថ្មីៗនេះ បន្ទាប់ពីលោក Zhong ត្រឡប់មកពីធ្វើការវិញ ប្រពន្ធរបស់គាត់ក៏បានចាក់គាត់នឹងកាំបិត ហើយវាយគាត់ជាមួយនឹងដងវាយកូនហ្គោល ដែលបណ្តាលឱ្យគាត់រងរបួសធ្ងន់ធ្ងរ និងមានឈាមហូរក្នុងខួរក្បាលទៀតផង។ យ៉ាងណាមិញស្ត្រីដៃដល់ត្រូវបានចាប់ខ្លួនហើយ សង្ឃឹមថាលោក Zhong នឹងឆាប់ជា៕

អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz