អន្តរជាតិ
អ្នកដំណើរ ៤០០,០០០នាក់ រំពឹងថា នឹងហោះចេញពីស្រុកថៃក្នុងឱកាសបុណ្យសង្ក្រាន្តឆ្នាំនេះ
BY autoadmin
April 10, 2019
នាយកដ្ឋានអាកាសយានដ្ឋានរំពឹងថា អ្នកដំណើរជាង ៤០០,០០០នាក់ នឹងឆ្លងកាត់អាកាសយានដ្ឋានចំនួន ២៥ របស់ប្រទេសក្នុងអំឡុងពេលបុណ្យសង្រ្គាននេះ ពោលគឺពួកគេនឹងចេញទៅកម្សាន្តនៅក្រៅស្រុក។ លោក Ampawan Wannako អគ្គនាយកនៃនាយកដ្ឋានអាកាសយានដ្ឋានបាននិយាយថា ការព្យាករណ៍អ្នកដំណើរសម្រាប់ថ្ងៃបុណ្យសង្រ្គាននឹងមានដល់ ៤០៤,៧៧៨នាក់ អំឡុងពេលចាប់ពីថ្ងៃទី ១១ ខែមេសា ដល់ថ្ងៃទី ១៧ ខែមេសា ឬជាមធ្យម ៥៧,២២៤នាក់ ក្នុងមួយថ្ងៃ ហើយចំនួននេះគឺកើនឡើងជាងឆ្នាំមុនចំនួន ២៣,៨៧៤ ពោលគឺ ៦.២៦ភាគរយ។

អត្ថបទ៖ លីដា
ប្រភព៖ thethaiger