ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពុទ្ធោសំណាងម្ល៉េះ! ក្មេងស្រីអាយុ ៦ឆ្នាំ ម្នាក់នៅតែអាចស្ទុះដើរបាន បន្ទាប់ពីធ្លាក់ពីជាន់ទី ២៥ ដល់ដី

    BY autoadmin April 10, 2019
    ពុទ្ធោសំណាងម្ល៉េះ! ក្មេងស្រីអាយុ ៦ឆ្នាំ ម្នាក់នៅតែអាចស្ទុះដើរបាន បន្ទាប់ពីធ្លាក់ពីជាន់ទី ២៥ ដល់ដី

    ក្មេងស្រីអាយុ ៦ឆ្នាំ ម្នាក់នៅតែអាចរស់រានមានជីវិតបាន បន្ទាប់ពីនាងតូចបានធ្លាក់ពីលើអាគារអាផាតមិនជាន់ទី ២៥ មួយនៅភាគខាងជើងប្រទេសចិន កាលពីថ្ងៃទី ០២ ខែមេសា កន្លងទៅ។ វីដេអូ CCTV ក៏បានបង្ហាញពីក្មេងស្រីម្នាក់នេះ បានធ្លាក់ពីអាគារអាផាតមិនមួយ និងបានធ្លាក់លើរនាំងមុនពេលនាងធ្លាក់ចុះដល់ដី។ ទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីធ្លាក់ចុះមក នាងត្រូវបានគេឃើញថា អាចងើបស្ទុះដើរបានធម្មតា ប៉ុន្តែនាងក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមផងដែរ។

    ថ្វីបើនាងតូចមិនស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិត ប៉ុន្តែដៃស្តាំរបស់នាងបានបាក់។ ហើយបើយោងទៅតាមប្រភពពីអ្នកគ្រប់គ្រងអចលនទ្រព្យបានឱ្យដឹងថា ក្មេងស្រីតូចនេះត្រូវបានគេចាក់សោរឱ្យនៅផ្ទះតែម្នាក់ឯង ខណៈពេលនាងកំពុងគេង។ បន្ទាប់ពីនាងភ្ញាក់ឡើងនាងព្យាយាមបើកទ្វារ ប៉ុន្តែបានបរាជ័យ ហើយបន្ទាប់មកបានធ្លាក់ពីបង្អួចជាន់ទី ២៥ តែម្តង៕

    អត្ថបទ៖ លីដា
    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay