ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងនឹងឈានដល់ការសម្រេចចិត្តនៅថ្ងៃនេះ ទៅលើច្បាប់រាប់ទសវត្សរ៍ដែលហាមឃាត់ការរំលូតកូន

    BY autoadmin April 11, 2019
    តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងនឹងឈានដល់ការសម្រេចចិត្តនៅថ្ងៃនេះ ទៅលើច្បាប់រាប់ទសវត្សរ៍ដែលហាមឃាត់ការរំលូតកូន

    តុលាការធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូងនឹងសម្រេចនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា នេះ ស្តីពីនីត្យានុកូលភាពនៃការហាមប្រាមការរំលូតកូន ដែលជាច្បាប់មានអាយុកាលជាច្រើនទសវត្សរ៍មកហើយ។ ប្រទេសខាងត្បូងគឺជាប្រទេសឧស្សាហកម្មដ៏ធំមួយ ដែលការរំលូតកូនគឺខុសច្បាប់ លើកលែងតែករណី៖ រំលោភសេពសន្ថវៈ រួមភេទជាមួយបងប្អូនឯង និងម្តាយកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។

    ស្រ្តីដែលទទួលការរំលូតអាចត្រូវពិន័យជាប្រាក់ និង ជាប់គុកមួយឆ្នាំ ខណៈក្រុមគ្រូពេទ្យដែលរួមដៃអាចជាប់ពន្ធនាគារពីរឆ្នាំ។ ច្បាប់ដែលចេញតាំងពីឆ្នាំ ១៩៥៣ ជាការពិតត្រូវបានគេបំពានយ៉ាងទូលំទូលាយ ហើយកម្រនាំឱ្យមានការផ្តន្ទាទោសណាស់ ប៉ុន្ដែក្រុមសកម្មជននិយាយថា ច្បាប់នេះធ្វើឱ្យស្ត្រីប្រឈមនឹងការគ្មានលទ្ធភាពអាចបង់ប្រាក់ដើម្បីបញ្ចប់នីតិវិធី, ប្រឈមនឹងការវះកាត់រំលូតមិនមានសុវត្ថិភាព និងមានភាពឯកោក្នុងសង្គម៕

    អត្ថបទ៖ លីដា
    ប្រភព៖ channelnewsasia

    Share This Post: