ចិនដាក់ប្រើប្រាស់បច្ចេកវិទ្យាស្គាល់មុខ ដើម្បីទប់ស្កាត់អ្នកមានអាកប្បកិរិយាមិនសមរម្យ
បន្ទាប់ពីការកើនឡើងនៃភ្ញៀវទេសចរ និងការកើនឡើងនៃអាកប្បកិរិយាមិនប្រក្រតីជុំវិញថ្ងៃឈប់សែនផ្នូរ (Tomb Sweeping Day) ការិយាល័យកណ្តាលរបស់ក្រុងប៉េកាំងបាននិយាយថា ពួកគេកំពុងប្រើប្រាស់បច្ចេកវិទ្យាស្គាល់មុខ (face recognition) ដើម្បីរក្សាអត្តសញ្ញាណភ្ញៀវទេសចរ និងហាមឃាត់អ្នកដែលមានអាកប្បកិរិយាអាក្រក់ មិនឱ្យពួកគេមិនឱ្យចូលទៅក្នុងឧទ្យានទីក្រុង សារមន្ទីរ និងតំបន់ប្រវត្តិសាស្រ្តផ្សេងៗនោះទេ។

ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនក៏បានឱ្យដឹងដែរថា ជាក់ស្តែងថ្មីៗនេះក៏ឃើញមានឡើងនូវករណីទាក់ទិននឹងអាកប្បកិរិយាមិនប្រក្រតីដូចជា៖ អ្នកទេសចរណ៍បានលួចកាច់ផ្កា បំផ្លាញរុក្ខជាតិ និងអ្នកក្នុងស្រុកមួយចំនួនបានព្យាយាមចូលទៅលក់ទំនិញនៅក្នុងឧទ្យានឯកជន -ល- ហើយវាជាមូលហេតុដែលពួកគេត្រូវការការរឹតបន្តឹង។ ជាពិតណាស់ភ្ញៀវទេសចរចិនគឺល្បីល្បាញនៅជុំវិញពិភពលោក ទៅលើអាកប្បកិរិយាមិនគួរសមរបស់ពួកគេ ដែលជាហេតុនាំឱ្យពួកគេទាំងនោះមានឈ្មោះក្នុងបញ្ជីខ្មៅ (blacklist) ផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ shanghai