ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចង់ដឹងថាផឹកតែគុជយ៉ាងណាកុំឱ្យឡើងគីឡូដែរទេ? តោះមកដឹងពីគន្លឹះ និងល្បិចមួយចំនួនទាំងអស់គ្នា

    BY autoadmin April 12, 2019
    ចង់ដឹងថាផឹកតែគុជយ៉ាងណាកុំឱ្យឡើងគីឡូដែរទេ? តោះមកដឹងពីគន្លឹះ និងល្បិចមួយចំនួនទាំងអស់គ្នា

    ពួកយើងដឹងច្បាស់ថា សព្វថ្ងៃនេះមនុស្សភាគច្រើនគាត់ចូលចិត្តផឹកតែគុជ ហើយហាងលក់តែគុជនេះគឺមានស្ទើរតែគ្រប់ទីកន្លែង ទោះបីក្រឡេកទៅខាងណាក៏ឃើញដែរ ដែលវាហាក់ដូចជាប្រភេទភេសជ្ជៈនាំមុខគេទាំងអស់។ ប៉ុន្តែអ្នកទាំងអស់គ្នាគួរតែដឹងថា ការទទួលទានជាតិផ្អែមច្រើនគឺមិនល្អសម្រាប់សុខភាព និងគីឡូរបស់អ្នកនោះទេ។ យ៉ាងណាមិញដើម្បីជាការដាស់តឿន អ្នកឯកទេសខាងចំណីអាហារម្នាក់បានចែករំលែកនូវគន្លឹះ និងល្បិចមួយចំនួនទៅកាន់អ្នកចូលចិត្តតែគុជ ដើម្បីឱ្យពួកគេជៀសឆ្ងាយពីការលើសទម្ងន់ និងសុខភាពមិនល្អ៖

    – ការបន្ថយទំហំកែវភេសជ្ជៈបន្តិចម្តងៗ ពីធំទៅតូច
    – កាត់បន្ថយកម្រិតជាតិស្ករ ពីស្ករពេញ ១០០% ឱ្យកាន់តែទៅតិចៗ
    – ផ្លាស់ប្តូរទម្លាប់នៃការផឹកតែគុជជាប្រចាំរាល់ថ្ងៃ ទៅជាការផឹករាល់ពីរបីថ្ងៃម្តង ឬផ្តាច់វាចោលតែម្តង
    – ជ្រើសយករសជាតិណាដែលមិនមានជាតិស្ករច្រើននៅក្នុងគ្រឿងផ្សំរបស់វា
    – ការជ្រើសរើសចាហួយ ឬចាហួយឱសថ ជំនួសឱ្យគុជ ដាក់ក្នុងភេសជ្ជៈ

    ប៉ុន្តែចំណុចសំខាន់នៃអត្ថបទនេះគឺ តើផឹកតែគុជពេលណាទើបមិនឡើងគីឡូ? អ្នកជំនាញបានឆ្លើយថា ពេលវេលាដ៏ល្អបំផុតដើម្បីផឹកតែគុជ គឺនៅ ៣០នាទី ក្រោយពេលអ្នកបានបញ្ចប់ការហាត់ប្រាណរបស់អ្នក។ អ្នកជំនាញបានពន្យល់ថា បន្ទាប់ពីការហាត់ប្រាណមួយ ការដឹកជញ្ជូនគ្លុយកូសមួយរបស់រាងកាយអ្នក ដែលត្រូវបានគេស្គាល់ថា ជា GLUT4 គឺមានសកម្មភាពក្នុងកំឡុងពេលនេះ ដូច្នេះជាតិស្ករទាំងនោះនឹងមិនបណ្តាលឱ្យអ្នកឡើងគីឡូនោះទេ ប៉ុន្តែវាក៏មិនធ្វើឱ្យអ្នកស្រកគីឡូនោះដែរ ប្រសិនអ្នកកំពុងហាត់ប្រាណឱ្យឡើងគីឡូ ប៉ុន្តែឆ្លៀតផឹកតែគុជ៕

    អត្ថបទ៖ លីដា
    ប្រភព៖ worldofbuzz

    Share This Post: