ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សង្វេគចិត្តណាស់! Bulldog មួយក្បាលបានលង់ទឹកស្លាប់ ស្របពេលម្ចាស់កំពុងថតសកម្មភាពរបស់វា ដោយស្មានថាវាកំពុងហែលទឹក

    BY autoadmin April 12, 2019
    សង្វេគចិត្តណាស់! Bulldog មួយក្បាលបានលង់ទឹកស្លាប់ ស្របពេលម្ចាស់កំពុងថតសកម្មភាពរបស់វា ដោយស្មានថាវាកំពុងហែលទឹក

    សត្វឆ្កែមួយក្បាលបានលង់ទឹកស្លាប់នៅនឹងមុខម្ចាស់របស់វា ស្របពេលបុគ្គលិកក្នុងហាងមិនបានចាប់អារម្មណ៍ថា ឆ្កែបារាំងពូជ Bulldog មួយនេះគឺមិនចេះហែលទឹកនោះឡើយ។ ឧបទ្ទវហេតុដ៏គួរឱ្យសោកសៅនេះ បានកើតឡើងកាលពីថ្ងៃអង្គារ៏ នៅឯហាងមួយមានឈ្មោះថា «PP Pet» ក្នុងទីក្រុង Quanzhou របស់ប្រទេសចិន នៅពេលដែលម្ចាស់ឆ្កែបានយកវាទៅហាត់វគ្គហែលទឹក ដែលមានតម្លៃប្រហែល ៧ដុល្លារ (មួយដង) និងត្រួតពិនិត្យដោយបុគ្គលិកក្នុងហាងផ្ទាល់។

    ប្រភពដដែលបានឱ្យដឹងថា ជាការពិតម្ចាស់របស់វាមិនដឹងថាឆ្កែ Bulldog នេះកំពុងតែលង់ទឹកនោះទេ ដោយនាងបានគិតថា វាប្រហែលជាកំពុងហែលប្រលែងលេងទឹក។ អ្វីដែលគួរឱ្យសង្វេគបំផុតនោះគឺ ស្របពេលដែលម្ចាស់មិនបានដឹងថាឆ្កែកំពុងលងទឹក ម្ចាស់ឆ្កែថែមទាំងបានថតវីដេអូសកម្មភាពដែលវាកំពុងតែលង់ទឹកទៀតផង។ ទីបំផុតឆ្កែ Bulldog ក៏បានលង់ទឹកដល់បាតអាង ហើយ ៣០វិនាទី ក្រោយមកទើបពួកគេដឹងថា វាមិនចេះហែលទឹក ពួកគេក៏នាំយកឆ្កែទៅសង្គ្រោះ ប៉ុន្តែហួសពេលទៅហើយ។

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: