ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គួរឱ្យអាណិតមែន! ជាងភ្លើងទាំងនេះគេងសម្រាកពេលថ្ងៃ ទាំងខ្លួននៅលើអង់តែនកម្ពស់ ៥០ ម៉ែត្រ

    BY autoadmin April 12, 2019
    គួរឱ្យអាណិតមែន! ជាងភ្លើងទាំងនេះគេងសម្រាកពេលថ្ងៃ ទាំងខ្លួននៅលើអង់តែនកម្ពស់ ៥០ ម៉ែត្រ

    វីដេអូដែលកំពុងតែមានភាពល្បីល្បាញលើបណ្តាញសង្គមមួយ បានបង្ហាញពីក្រុមកម្មករដែលកំពុងសម្រាកនៅលើអង់តែនកម្ពស់ ៥០ម៉ែត្រ (១៦០ហ្វីត) ពីដី នៅលើប៉មបញ្ជូនអគ្គិសនីមួយនៅភាគខាងត្បូងប្រទេសចិន។ នៅក្នុងវីដេអូគេឃើញថា កម្មករអគ្គិសនីទាំងនោះបានសម្រាកពេលថ្ងៃត្រង់ដោយគេងនៅលើប៉មយ៉ាងគួរឱ្យអាណិត ខណៈពួកគេបានពាក់អាវសុវត្ថិភាពពេញរាងកាយព្យួរទៅនឹងប៉មផ្ទាល់។

    ហេតុការនេះត្រូវបានគេឱ្យដឹងថា បានកើតឡើងនៅប៉មអង់តែមួយកន្លែងក្នុងក្រុង Chenzhou របស់ខេត្ត Hunan កាលពីថ្ងៃសុក្រសប្តាហ៍មុន
    ដោយវីដេអូខ្លីនេះត្រូវបានបង្ហោះដោយឈ្មោះ Xiao Jiang ។ បើយោងតាមសារព័ត៌មានប៉េកាំងបានឱ្យដឹងថា លោក Xiao Jiang និងសហការីរបស់គាត់តែងតែឡើងប៉មអង់តែនភ្លើងជារៀងរាល់ថ្ងៃ ហើយពេលខ្លះវាមានកម្ពស់ដល់ទៅ ១០០ម៉ែត្រ ឯណោះ។ គាត់បាននិយាយថា ដំបូងឡើយវាពិតជាគួរឱ្យស្រៀវសាច់មែន ប៉ុន្តែយូរទៅពួកគាត់ក៏អាចទម្លាប់បានធម្មតា៕

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: