ព័ត៌មានជាតិ
សូមរកផ្លូវវាង! ករណីបាក់ស្រុតផ្លូវ នៅអមសងខាងប្រឡាយស្ទឹងមានជ័យ ពេលនេះកម្លាំងជំនាញបានប្រើគ្រឿងចក្រជួសជុល ជាបណ្តោះអាសន្ន
BY Khmernote Media
September 23, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ មានករណីបាក់ស្រុតផ្លូវ នៅអមសងខាងប្រឡាយស្ទឹងមានជ័យ ប្រវែង ១៤៦ម៉ែត្រ ទទឹង ៥ម៉ែត្រ បណ្តាលមកពីទឹកហូរច្រោះដីខាងក្រោមតួផ្លូវ ធ្វើអោយដីទន់ជ្រាយរអិលបាក់ជ្រាលតួផ្លូវ។

បច្ចុប្បន្ន កម្លាំងជំនាញសហការជាមួយអាជ្ញាធរ ធ្វើការដាក់បារាស តម្លើងស្លាកចរាចរណ៍បិទកំណាត់នេះ ដើម្បីគ្រឿងចក្រចុះជួសជុលបឋមជាបណ្តោះអាសន្ន។ សូមបងប្អូនមេត្តាពង្វាងចរាចរជាបណ្តោះអាសន្ន ដោយសេចក្តីអនុគ្រោះ ៕



