ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ

    BY Khmernote Media September 24, 2024
    ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជពិធី និងកាត់ខ្សែបូសម្ពោធវិមានរដ្ឋធម្មនុញ្ញ ដែលមានទីតាំងនៅសួនច្បារខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។

    សូមជម្រាបជូនថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ក៏ជាខួបអនុស្សាវរីយ៍លើកទី៣១ (២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៤) នៃ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” ផងដែរ ៕

    ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

    Share This Post: