ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចូលរួមឱ្យច្រើនកុះករ! ខេត្តសៀមរាប នឹងរៀបចំក្បួនហែ អបអរសាទរ ទិវាទេសចរណ៍ពិភពលោក២០២៤ អង្គការទេសចរណ៍

    BY Khmernote Media September 24, 2024
    ចូលរួមឱ្យច្រើនកុះករ! ខេត្តសៀមរាប នឹងរៀបចំក្បួនហែ អបអរសាទរ ទិវាទេសចរណ៍ពិភពលោក២០២៤ អង្គការទេសចរណ៍

    ខេត្តសៀមរាប៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ពិភពលោករបស់អង្គការសហប្រជាជាតិបានសហការជាមួយរដ្ឋបាលខេត្តនឹងរៀបចំក្បួនហែ អបអរសាទរ ទិវាទេសចរណ៍ ពិភពលោក ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៥៖០០នាទីតទៅ ដោយចាប់ផ្តើមហែចេញមុខមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប។

    សូមបញ្ជាក់ថា ការចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោក តែងតែរៀបចំជារៀងរាល់ឆ្នាំនាថ្ងៃទី២៧ ខែកញ្ញា ដោយអង្គការទេសចរណ៍ ពិភពលោករបស់អង្គការសហប្រជាជាតិ និង លើកកំពស់ផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាបប្រកបដោយការច្នៃប្រឌិត ដើម្បីបង្កើតបរិយាកាស ចូលរួមទាំងអស់គ្នាគ្រប់ភាគីពាក់ព័ន្ធ រដ្ឋ ឯកជន តាមទិសស្លោក “ទាំងអស់គ្នាដើម្បីទេចរណ៍ និងទេសចរណ៍ ដើម្បីទាំងអស់គ្នា”។

    ចំពោះការក្បួនហែចេញមុខមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ដោយឆ្លងកាត់ផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុង ដូចមានក្នុងផែនទីភ្ជាប់មកជាមួយខាងក្រោម។ ដូច្នេះ សូមអញ្ជើញបងប្អូនចូលរួមឱ្យច្រើនកុះករ ៕

    ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration

    Share This Post: