បារាំងរកឃើញអាហារពេញនិយមចំនួនន៣ប្រភេទ ដែលជំរុញឲ្យមានជំងឺមហារីក
បារាំងនឹងធ្វើការហាមឃាត់ចំណីរអាហារមួយចំនួន ដែលមានផ្ទុកសារជាតិទីតានីញឌីអុកស៊ីត (Titanium dioxide) ក្រោយគេបានរកឃើញថា សារធាតុមួយនេះគឺជាដើមចមដែលជំរុញឲ្យមានជំងឺមហារីក។ ការសិក្សាដែលបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តបារាំងបានបង្ហាញថា សារជាតិទីតានីញឌីអុកស៊ីតគឺមិនទាន់ឈានដល់កម្រិតស្តង់ដាសុវត្ថិភាពចំណីរអាហារនៅឡើយទេ ហើយសារធាតុនេះកាន់តែមានឥទ្ធិពលអាក្រក់ថែមមួយកម្រិតទៀត ប្រសិនបើវាត្រូវទឹកក្នុងរយៈពេលមួយរយថ្ងៃ។
ការសិក្សានេះក៏បានពិសោធណ៍ឃើញដែរថា នៅពេលដែលគេយកសារធាតុទីតានីញឌីអុកស៊ីតទៅដាក់នៅក្នុងខ្លួនសត្វនោះក្នុងរយៈពេលយូរនោះ វាបានធ្វើឲ្យថ្លើម និងលំពែងរបស់សត្វរងនូវការខូចខាត មានដំបៅ ដែលជាមូលហេតុជំរុញឲ្យមានជំងឺមហារីកទៀតផង។ ការសិក្សានេះក៏បានបញ្ជាក់ដែរថា បច្ចុប្បន្ននេះសារជាតិទីតានីញឌីអុកស៊ីតត្រូវបានគេរកឃើញនៅក្នុងស្ករកៅស៊ូ សូកូឡា និងទឹកជ្រលក់កញ្ចប់មួយចំនួន។ ផ្អែកលើការរកឃើញខាងលើនេះរដ្ឋាភិបាលបារាំងគ្រោងនឹងធ្វើការហាមឃាត់ចំណីរអាហារដែលមានផ្ទុកសារធាតុទីតានីញឌីអុកស៊ីតចាប់ពីឆ្នាំក្រោយនេះហើយ។ តែយ៉ាងណាក្តី រដ្ឋាភិបាលនៃប្រទេសអង់គ្លេសបានអះអាងថា សារធាតុទីតានីញឌីអុកស៊ីតមិនមានគ្រោះថ្នាក់ដូចការអះអាងរបស់រដ្ឋាភិបាលបារាំងនោះឡើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ dailymail