រថយន្ត

តោះមកមើល Captain Marvel នៅក្នុងស្ពត Audi E-tron SUV ស៊េរីថ្មី បន្ទាប់ពីបាត់មុខពីផែនដីប៉ុន្មានទសវត្សរ៍

BY
autoadmin
April 19, 2019

ក្រុមហ៊ុន Audi បានសហការជាមួយ Marvel Studios ជាថ្មីម្តងទៀត ដោយលើកនេះ Audi នឹងធ្វើជាអ្នកឧបត្ថម្ភការចាក់បញ្ចាំងលើកដំបូង (world premiere) នៃភាពយន្ត Avengers: Endgame ដែលជាភាគបន្តរបស់ Avengers: Infinity War កាលពីឆ្នាំមុន។ ក្នុងវីដេអូនេះត្រូវបានគេដាក់ឈ្មោះថា «The Debriefing» ដោយ Captain Marvel សម្តែងដោយនាង Brie Larson បានអង្គុយស្តាប់ការណែនាំពីភ្នាក់ងាររដ្ឋាភិបាលម្នាក់ បន្ទាប់ពីនាងបានចេញឆ្ងាយពីផែនដីរយៈពេលប៉ុន្មានទសវត្សរ៍មកហើយនោះ។

ក្នុងកិច្ចជំនួបនោះ Captain Marvel បានរៀនអំពី gluten, បច្ចេកវិទ្យាសម័យទំនើប និងវីរបុរស Avenger ។ បន្ទាប់ពីការពិភាក្សាបែបកំប្លែងជាច្រើន ភ្នាក់ងារម្នាក់នោះក៏បានណែនាំ Captain Marvel ឱ្យស្គាល់ជាមួយនឹងរថយន្ត Audi E-tron ប្រភេទ SUV ស៊េរីថ្មី ដែល Captain Marvel គ្រាន់តែប្រើប្រាស់ថាមពលរបស់នាងតែបន្តិច គឺសាកថ្មបានពេញភ្លាម។ យ៉ាងណាមិញម៉ូដែលមួយនេះនឹងមិនមានវត្តមានក្នុងភាពយន្ត Avengers: Endgame នោះទេ ប៉ុន្តែជំនួសដោយម៉ូដែល e-tron Sportback និង e-tron GT ដែលវារបស់ Iron Man (Tony Stark) ។ គួររំឭកផងដែរថា Avengers: Endgame នឹងបង្ហាញវត្តមានដំបូងនៅរោងកុនរបស់អាមេរិក នៅថ្ងៃទី ២៦ ខែមេសា ដោយនឹងមានរថយន្ត Audi ជាច្រើនគ្រឿងគ្រោងនឹងបង្ហាញខ្លួននៅក្នុងការបញ្ចាំងជាលើកដំបូងនៅ Hollywood premiere ។

https://www.youtube.com/watch?time_continue=2&v=F6d-LqmvLsA

អត្ថបទ៖ លីដា
ប្រភព៖ carscoops

Share This Post: