ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចាប់ខ្លួនជនសង្ស័យ ៥នាក់ ទាក់ទិននឹងថ្នាំញៀនរាប់រយគីឡូក្រាមនៅវៀតណាម សង្ស័យនាំចូលមកពីកម្ពុជា

    BY autoadmin April 19, 2019
    ចាប់ខ្លួនជនសង្ស័យ ៥នាក់ ទាក់ទិននឹងថ្នាំញៀនរាប់រយគីឡូក្រាមនៅវៀតណាម សង្ស័យនាំចូលមកពីកម្ពុជា

    វៀតណាម៖ មនុស្ស ៥នាក់ ត្រូវបានចាប់ខ្លួននៅភាគកណ្តាលប្រទេសវៀតណាមកាលពីថ្ងៃចន្ទ ចំពេលមន្ត្រីប៉ូលិសបានកំពុងធ្វើបេសកកម្មបង្ក្រាបគ្រឿងញៀនដ៏ធំបំផុតមួយរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ក្រុមប៉ូលីសបានចូលឆែកឆេរផ្ទះរបស់ប្តីប្រពន្ធចំណាស់មួយគូ នៅក្រុង Vinh នៃទីរួមខេត្តនៅខេត្ត Nghe An ប្រហែលម៉ោង ៣ រសៀល និងបានរកឃើញថ្នាំញៀនចំនួន ៦០០គីឡូក្រាម ក្រោយការតាមចាប់រយៈពេល ៣ម៉ោង។

    ជនសង្ស័យទាំង ៥នាក់ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតបន្ថែម ខណៈមន្ត្រីប៉ូលិសបានឱ្យដឹងថា ថ្នាំញៀនដែលពួកគេចាប់បានមាន ៣០គីឡូក្រាម មកពីខេត្ត An Giang និង ១៩គីឡូក្រាម ត្រូវបានគេជឿថាមកពីកម្ពុជាក្នុងបំណងនាំទៅទីក្រុងហាណូយ។ ការចាប់នេះគឺមានឡើង បន្ទាប់ពីមានការបង្ក្រាបពាក់ព័ន្ធនឹងការដឹកជញ្ជូនថ្នាំហេរ៉ូអ៊ីនចំនួន ៣០០គីឡូក្រាម និងថ្នាំមេតំហ្វេតាមីនចំនួន ៣០០គីឡូក្រាម កាលពីខែមុន។

    ថ្វីបើវៀតណាមមានច្បាប់តឹងតែងបំផុតរឿងថ្នាំញៀន ប៉ុន្តែប្រទេសនេះនៅតែជាទីតាំងចែកចាយគ្រឿងញៀនដ៏ធំមួយ។ ចំពោះអ្នកដែលត្រូវបានផ្តន្ទាទោសពីបទកាន់កាប់ ឬរត់ពន្ធគ្រឿងញៀនហេរ៉ូអ៊ីន ឬកូកាអ៊ីនច្រើនជាង ៦០០ក្រាម ឬមេតំហ្វេតាមីនចំនួន ២.៥គីឡូក្រាម អាចប្រឈមនឹងការកាត់ទោសប្រហារជីវិត។ ចំណែកការផលិត ឬការលក់ថ្នាំញៀនហេរ៉ូអ៊ីនចាប់ពី ១០០ក្រាម ឬថ្នាំញៀនខុសច្បាប់ដទៃទៀតចំនួន ៣០០ក្រាម ក៏អាចទទួលទោសស្លាប់បានដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ vietnaminsider

    Share This Post: