ខ្មែរណូត

ស្វែងរក

  • PR

    ធនាគារ ABA សម្ពោធបើក អគារការិយាល័កណ្ដាលរបស់ខ្លួនឡើងវិញ

    BY Khmernote Media March 14, 2018
    ធនាគារ ABA សម្ពោធបើក អគារការិយាល័កណ្ដាលរបស់ខ្លួនឡើងវិញ

    រាជធានីភ្នំពេញ (១៤ មីនា ២០១៨) — ធនាគារ ABA (សមាជិកនៃសម្ពន្ធធនាគារជាតិកាណាដា) បាន ប្រារព្ធពិធីសម្ពោធបើក ជាផ្លូវការឡើងវិញនូវអគារការិយាល័យកណ្ដាល និងអគារសេវាអតិថិជន​ប្រចាំ​ការិយាល័យកណ្ដាលរបស់ខ្លួន។ ពិធីនេះ ត្រូវបានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពលោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA និងលោក Louis Vachon នាយកប្រតិបត្តិធនាគារជាតិ កាណាដា។

    ថ្លែងនៅក្នុងពិធី លោក Askhat Azhikhanov បានមានប្រសាសន៍ថា “យើងបានដឹងថាយើងត្រូវតែ វិវឌ្ឍន៍រីកចម្រើនទៅមុខតាមពេលវេលា និងនាំមកនូវអគារដ៏ទំនើបនិងថ្មីសន្លាង​នេះ ដែលនឹងបំពេញតម្រូវ ការធុរកិច្ច និងផ្ដល់ឱកាសដល់ការរីកចម្រើនទៅមុខបន្ថែមទៀត។” លោកក៏បានបន្ថែមទៀតថា “ឥឡូវនេះ យើងមានកន្លែងធំទូលាយសម្រាប់ប្រជុំ, ពិភាក្សាការងារ, ​ក៏ដូច​ជាកិច្ចការ និងសកម្មភាពកម្សាន្តដើម្បីប្ដូរ បរិយាកាសសម្រាប់បុគ្គលិកយើងផងដែរ។”

    មានប្រសាសន៍នៅក្នុងឱកាសនោះផងដែរ លោក Louis Vachon នាយកប្រតិបត្តិនៃធនាគារជាតិ កាណាដា បានលើកឡើងថា “ខ្ញុំពិតជាមានសេចក្ដីរីករាយ ដែលបានមកចូលរួម ជាមួយ លោក លោក ស្រី អ្នកនាង កញ្ញា នៅក្នុងពិធីសម្ពោធបើកជាផ្លូវការនៃអគារការិយាល័យកណ្ដាល​របស់ ធនាគារ ABA នាឱកាសនេះ។ សមិទ្ធផលនេះ ជានិមិត្តរូបនៃការប្ដេជ្ញាចិត្តដ៏រឹងមាំរបស់សម្ពន្ធធនាគារ ជាតិកាណាដា នៅកម្ពុជា។”
    អគារការិយាល័យកណ្ដាលរបស់ធនាគារ ABA ត្រូវបានជួសជុលកែលម្អថ្មី និងប្រែក្លាយទៅជាអគារ ការិយាល័យដ៏ទំនើប និងធំទូលាយប្រកបដោយសោភណភាពកណ្ដាលទីក្រុងភ្នំពេញ។


    អគារសេវាអតិថិជនប្រចាំការិយាល័យកណ្ដាល ត្រូវបានបើក នៅកន្លែងស្ដុបកែងជ្រុង នៃមហាវិថីព្រះ សីហនុ និងផ្លូវ៦៣ ដើម្បីឆ្លើយតបទៅនឹងកំណើនអតិថិជនដែលបន្តកើនឡើងជាបន្តបន្ទាប់។ អគារសេវា អតិថិជន បានបន្ថែមម៉ោងប្រតិបត្តិការ ព្រមទាំងបើកដំណើរការ ៧ថ្ងៃក្នុងមួយសប្ដាហ៍ និងរយៈពេល១២ ម៉ោងក្នុងមួយថ្ងៃ ដែលនឹងផ្ដល់ភាពងាយស្រួលបន្ថែមទៀតដល់អតិថិជន របស់ ABA។

    ការជួសជុលនិងកែលម្អអគារការិយាល័យកណ្ដាល និងការបើកឲ្យដំណើរការអគារសេវាអតិថិជននេះ ជា ទឡ្ហីករណ៍យ៉ាងច្បាស់ដែលបង្ហាញអំពីការគាំទ្រដ៏រឹងមាំពីសំណាក់ភាគហ៊ុនិកដ៏ធំរបស់ABA គឺធនាគារ ជាតិកាណាដា ព្រមទាំងបង្ហាញពីការប្ដេជ្ញាចិត្តរួមរបស់ស្ថាប័នទាំងពីរក្នុងការបម្រើសេវាជូនប្រជាជន កម្ពុជាផងដែរ។

    អំពីធនាគារ ABA
    ធនាគារ ABA (www.ababank.com) បានក្លាយជាធនាគារមួយក្នុងចំណោមធនាគារឈានមុខគេទាំង៥នៅកម្ពុជា សម្រាប់គ្រប់ថាវភាពចំបងៗ។ គិតមកទល់ថ្ងៃ១៣ ខែមីនា ឆ្នាំ២០១៨ ទ្រព្យសកម្មសរុបរបស់ធនាគារ ​បានកើនដល់ជាង ១.៨ប៊ីលានដុល្លារអាមេរិក ធ្វើឲ្យ ABA ក្លាយជាធនាគារពាណិជ្ជធំជាងគេទី៤នៅកម្ពុជា។ បណ្ដាញសាខារបស់ធនាគារ បានកើនដល់៥៥សាខា ជាមួយ ផែនការពង្រីកបន្ថែម១១សាខា នៅដំណាច់ឆ្នាំនេះ។ មូលដ្ឋានអតិថិជន​របស់ធនាគារ បានកើនដល់ជាង ២៥០,០០០នាក់ ផងដែរ។ ក្នុងឆ្នាំ២០១៧ ធនាគារ ABA ទទួលបានចំណាត់ថ្នាក់ឥណទាន កម្រិត ‘B+’ ពីភ្នាក់ងារផ្ដល់ចំណាត់ថ្នាក់ ឥណទាន Dagong Global Credit Rating Agency (ប្រចាំទីក្រុងហុងកុង) និងកម្រិត ‘B’ ពី ភ្នាក់ងារផ្ដល់ចំណាត់ថ្នាក់ ឥណទាន Standard & Poor’s (S&P) Global Ratings ។ ភាគហ៊ុនិកដ៏ធំរបស់ធនាគារ ABA គឺធនាគារជាតិកាណាដា ដែលជាធនាគារធំទី៦ នៅប្រទេសកាណាដា និងជាធនាគារឈានមុខគេនៅកេប៊ិក ដែលធនាគារនេះក្លាយជាជម្រើសទីមួយសម្រាប់អាជីវកម្មខ្នាតតូច និងធម្យម។


    អំពីធនាគារជាតិកាណដា

    ធនាគារជាតិកាណដា(www.nbc.ca) គឺជាធនាគារពាណិជ្ជធំជាងគេ ដែលមានទ្រព្យសកម្មប្រមាណជា ១៩៥ប៊ីលានដុល្លារអាមេរិក គិតត្រឹមថ្ងៃ៣១ ខែមករា ឆ្នាំ២០១៨។ ជាមួយគ្នានឹងបុត្រសម្ពន្ធរបស់ខ្លួន ធនាគារជាតិកាណដា បង្កើតបាននូវសម្ពន្ធមួយនៃសម្ពន្ធហិរញ្ញវត្ថុរួមបញ្ចូលឈានមុខរបស់កាណាដា។ ធនាគារ មានការិយាល័យកណ្ដាល ស្ថិតនៅទីក្រុងម៉ុនត្រៀល​និងមានសាខាស្ទើរគ្រប់ខេត្តនៃប្រទេស ជាមួយអតិថិជនជាឯកត្តជនជាង ២.៥លាននាក់។ មូលបត្ររបស់ធនាគារ ត្រូវបានចុះបញ្ជីនៅ ក្រុមហ៊ុនមូលបត្រ តូរ៉ុនតូ (Toronto Stock Exchange)។ អតិថិជននៅសហរដ្ឋអាមេរិក, តំបន់អឺរ៉ុប, ​និងតំបន់​ផ្សេងៗទៀតនៃពិភពលោក ត្រូវបានបម្រើសេវាជូនតាមរយៈបណ្ដាញការិយាល័យតំណាង, បុត្រសម្ពន្ធ, ​និងដៃគូ​នានា​ជាច្រើន របស់ធនាគារ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay