ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចូលរួមរំលែកទុក្ខ! លោក​ ប៉ា សុធី​ ដែលជាម្ចាស់បទនារីសុិចសុី បានទទួលមរណភាពហើយ

    BY Naren October 7, 2024
    ចូលរួមរំលែកទុក្ខ!  លោក​ ប៉ា សុធី​ ដែលជាម្ចាស់បទនារីសុិចសុី បានទទួលមរណភាពហើយ

    (ភ្នំពេញ)៖ អតីត​តន្ត្រីករ​ អ្នក​និពន្ធ​​ដ៏ល្បី​តាំងពី​ដេីមទសវត្សរ៍​ទី​៨០ លោក ប៉ា​ សុធី​ ដែលជាវីរៈ​​សិល្បករ​មួយ​រូប​មាន​ស្នាដៃ​ជាច្រេីន​ ដោយនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៤ នេះ លោក ប៉ា សុធី បានទទួលមរណភាព កាលពីម៉ោង ៤ទៀបភ្លឺត្រូវនឹងថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៤ ក្នុងជន្មានុ ៦៨ ឆ្នាំ ដោយរោគាពាធ ដែលសពរបស់លោក ប៉ា សុធី នឹងត្រូវបូជានៅវត្តទឹកថ្លា នៅទីក្រុងភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ ហ្វេសប៊ុកផេក ក្រុមព្រះសុរិយា។

    ដំណឹងមរណភាពរបស់លោក ប៉ា សុធី ដែលជាម្ចាស់បទ នារីសុិចសុី, ជិះដំរីលេងនឹងបង, មួយរាត្រីនឹកតែអូន, រាត្រីរនោច, ក្មេងឃ្វាលគោ ធ្វើឱ្យមហាជនសោកស្តាយជាខ្លាំង៕

    ប្រភព៖ ក្រុមព្រះសុរិយា
    ដោយ៖ sonita

    Share This Post: