ភ្នាក់ងារផ្គត់ផ្គង់រូបភាព VCG របស់ចិន ត្រូវបានគេពិន័យជាប្រាក់ ៤៤,៧០០ ដុល្លារអាមេរិក ពីបទលក់រូបរន្ធខ្មៅ Black hole
ក្រុមភ្នាក់ងារផ្គត់ផ្គង់រូបភាពធំបំផុតរបស់ចិនមួយ ត្រូវបានគេពិន័យជាប្រាក់ចំនួន ៣០០,០០០យ័ន (៤៤,៧០០ដុល្លារអាមេរិក) ដោយសារលក់រូបភាព Blackhole ។ Visual China Group (VCG) ជាភ្នាក់ងាររូបថតមានមូលដ្ឋាននៅទីក្រុងប៉េកាំង ដែលបានសហការជាមួយក្រុមហ៊ុន Getty Images ត្រូវបានគេរកឃើញថា បានលក់រូបភាព Blackhole ដែលជារូបថតបានដំបូងបង្អស់របស់ពិភពលោកនៅលើគេហទំព័ររបស់ខ្លួនកាលពីសប្តាហ៍មុន និងថែមទាំងដាក់ copyright ជាមួយនឹង Logo ក្រុមហ៊ុនទៀតផង។

អ្នកនិយមលេងអ៊ីនធឺរណិតក៏មានប្រតិកម្មយ៉ាងឆាប់រហ័ស អំពីរបៀបដែលក្រុមហ៊ុន VCG បានក្លាយជាម្ចាស់នៃរូបថត Blackhole ដែលការពិតរូបមួយនេះបានដោយការសហការគ្នាពីក្រុមអ្នកវិទ្យាសាស្ត្រចំនួន ២០០នាក់ តាមរយៈ Telescope Horizon Telescope ហើយវាត្រូវបានដាក់ឱ្យទាញយកដោយមិនគិតថ្លៃពីរេបសាយ European Southern Observatory ។ យ៉ាងណាមិញភ្នាក់ងារ VCG បានបិទគេហទំព័ររបស់ខ្លួនហើយកាលពីថ្ងៃសុក្រនេះ បន្ទាប់ពីត្រូវបានបញ្ជាដោយនិយតករអ៊ិនធឺរណិតនៅក្នុងទីក្រុងធានជីន។ ក្រុមហ៊ុនក៏បានធ្វើការសុំទោសជាសាធារណៈ ដោយបន្ទោសឧបទ្ទវហេតុនេះលើការត្រួតពិនិត្យមិនល្អរបស់ខ្លួនទៅលើភាគីទីបី និងសន្យាថានឹងដោះស្រាយបញ្ហា និងពង្រឹងការគ្រប់គ្រងរបស់ខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖ shanghai