បាតុភូតព្រះច័ន្ទពណ៌ផ្កាឈូក “Pink Moon” នឹងកើតមាននៅថ្ងៃសុក្រខាងមុខនេះ
បាតុភូតធម្មជាតិម្យ៉ាង ដែលធ្វើឲ្យព្រះច័ន្ទមើលទៅមានរាងមូលពេញ និងប្រែប្រួលពណ៌ខុសធម្មតានោះ ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តព្យាករណ៍ថា នឹងកើតមាននៅក្នុងថ្ងៃសុក្រខាងមុខនេះហើយ ម៉ោងប្រមាណជា ១២ និង ១២នាទីថ្ងៃត្រង់ម៉ោងនៅក្នុងចក្រភពអង់គ្លេស (ម៉ោងនៅកម្ពុជាគឺម៉ោង ៦ និង ១២ នាទីល្ងាច)។ បាតុភូតនេះត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រហៅថា “Pink Moon” ឬប្រែជាខេមរៈភាសាថា បាតុភូតដែលព្រះច័ន្ទមានពណ៌ផ្កាឈូក។
តាមការពិតទៅបាតុភូមិនេះមិនបានធ្វើឲ្យព្រះច័ន្ទមានពណ៌ផ្កាឈូកដុត ១០០% ដូចដែលគេបានដាក់ឈ្មោះឲ្យវានោះទេ តែជាក់ស្តែងវាមានពណ៌បែបពងមាន់ទៅវិញ។ ក្រុមអ្នកវិទ្យសាស្ត្របានឲ្យដឹងថា មូលហេតុដែលគេបានដាក់ឈ្មោះវាដូចនេះដោយសារតែកាលពីបាតុភូតនេះកើតឡើងពេលពីដំបូងនោះ វាមាណពណ៌ដូចផ្កាឈូកអីចឹង ហើយឈ្មោះនេះក៏ត្រូវបានគេប្រើជាប់មកដល់សព្វថ្ងៃនេះតែម្តង បើទោះបីជាវាប្រែទៅពណ៌ផ្សេងហើយក៏ដោយ។ លោកអ្នកអាចទស្សនារូបភាពនៃបាតុភូតនេះតាមរយៈរូបភាពដូចខាងក្រោម៖
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail





