ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រួសរាន់ឡើង! មកដឹងរបៀបយកកាតចូលទស្សនាផ្ទាល់ក្នុងព្រឹត្តិការណ៍បើកកីឡាជាតិ ឆ្នាំ២០២៤ នេះ

    BY Naren October 16, 2024
    រួសរាន់ឡើង! មកដឹងរបៀបយកកាតចូលទស្សនាផ្ទាល់ក្នុងព្រឹត្តិការណ៍បើកកីឡាជាតិ ឆ្នាំ២០២៤ នេះ

    (ភ្នំពេញ)៖ សល់១៣ថ្ងៃទៀត នឹងដល់ព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ក្រោមបុព្វបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ”។ ដោយពិធីបើកនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)។

    ហើយសម្រាប់អ្នកចង់ទស្សនាពិធីបើកកីឡាជាតិ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការចុះឈ្មោះចូលរួមពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៦:៣០នាទី នៅក្នុងពហុកីឡដ្ឋានជាតិ (អូឡាំពិក)
    លក្ខខណ្ឌ៖
    – ចុះឈ្មោះដោយសេរី
    – បំពេញលេខទូរសព្ទទំនាក់ទំនងឱ្យបានត្រឹមត្រូវ
    បញ្ជាក់៖
    – ពេលមកយកបណ្ណចូលរួមពិធីបើក ត្រូវភ្ជាប់មកជាមួយនូវទូរសព្ទផ្ទាល់ខ្លួន និងលេខទូរសព្ទ
    – ព័ត៌មានបន្ថែមទំនាក់ទំនង (Telegram): 098 89 87 67

    ចុះឈ្មោះទទួលយកកាតចូលរួមទស្សនាពិធីបើក ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤
    https://docs.google.com/forms/d/e/1FAIpQLSdf1qwaM2G4Ae-wyOFXZbjCrAyCF9G9PPtMpGBBGNTnYHbddg/viewform

    ពិធីបើកកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នឹងមានការចូលរួមសម្ដែងពីតារាចម្រៀងរ៉េបល្បីៗ ដូចជា ម៉ាន់ វណ្ណដា, វណ្ណថាន់, ស៊ូហ្សាណា,យូហៃ មកពីផលិតកម្មបារមី និងលោក ជី ឌេវីត និងអ្នកនាង ទេព បូព្រឹក្ស រួមជាមួយទស្សនីយភាពសម្ដែងអស្ចារ្យផ្សេងៗទៀត ពីសិល្បករ និងសិល្បការិនីកម្ពុជា ជាច្រើនរូបទៀត។

    ហើយថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពិធីរត់ភ្លើងគប់ អបអរសាទរ! ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ នឹងចាប់ចរយាត្រាចេញពីទីតាំង ការដ្ឋានព្រែកជីកហ្វូណនតេជោ ស្ថិតក្នុងខេត្តកណ្តាល រួចបន្តមកពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីប្រារព្ធពិធីបើកជាផ្លូវការ ដោយវត្តមានអញ្ជើញចូលរួមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

    សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ នឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយ៥រាជធានី ខេត្តទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះក្នុងនោះរួមមាន៖ រាជធានីភ្នំពេញ, ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង៕

    Share This Post: