ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្លាប់ និងរបួសជាង៦០០នាក់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកជិត១០ដងនៅប្រទេសស្រីលង្កាកាលពីម្សិលមិញ

    BY autoadmin April 22, 2019
    ស្លាប់ និងរបួសជាង៦០០នាក់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកជិត១០ដងនៅប្រទេសស្រីលង្កាកាលពីម្សិលមិញ

    រដ្ឋាភិបាលប្រទេសស្រីលង្កាបានដាក់បំរាមគោចរនៅទូទាំងប្រទេស បន្ទាប់ពីការផ្ទុះគ្រាប់បែកយ៉ាងរង្គាលនៅព្រះវិហារ និងសណ្ឋាគារជាច្រើនកន្លែងកាលពីថ្ងៃអាទិត្យ ដែលបណ្តាលឱ្យមនុស្ស ២០៧នាក់ ស្លាប់ក្នុងនោះមានជនបរទេស ៣៥នាក់ ផងដែរ។ អ្នកនាំពាក្យប៉ូលិសលោក Ruwan Gunasekera បានប្រាប់ក្រុមអ្នកកាសែតនៅកូឡុំបូថា យ៉ាងហោចណាស់មនុស្ស ៤៥០នាក់ ផ្សេងទៀតដែលរងរបួស ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ការវាយប្រហារនេះភាគច្រើនត្រូវបានតម្រង់ទៅលើសណ្ឋាគារលំដាប់ខ្ពស់របស់រដ្ឋធានី និងព្រះវិហារដែលអ្នកគោរពបូជាកំពុងចូលរួមក្នុងពិធីបុណ្យ Easter ។

    ខណៈរដ្ឋាភិបាលបានដាក់បំរាមគោចរនៅទូទាំងប្រទេស ប្រព័ន្ធផ្សព្វផ្សាយសង្គមក៏ត្រូវបានរឹតត្បិតដើម្បីរឹតបន្តឹង «ព័ត៌មានមិនពិត» ដែលបានរីករាលដាលនៅទូទាំងប្រទេសមួយនេះ។ មិនមានការទទួលខុសត្រូវភ្លាមៗត្រូវបានរាយការណ៍នោះទេ ប៉ុន្តែរដ្ឋាភិបាលបាននិយាយថា ជនសង្ស័យ ៨នាក់ ត្រូវបានចាប់ខ្លួន។ នាយករដ្ឋមន្ត្រីលោក Ranil Wickremesinghe បាននិយាយថា៖ «រហូតមកដល់ពេលនេះឈ្មោះជនរងគ្រោះភាគច្រើនគឺនៅអ្នកនៅក្នុងស្រុក» ប៉ុន្តែក្រុមអ្នកស៊ើបអង្កេតនឹងពិនិត្យមើលថា តើអ្នកវាយប្រហារមាន «តំណភ្ជាប់ពីក្រៅប្រទេស» ឬយ៉ាងណា៕

    អត្ថបទ៖​ លីដា
    ប្រភព៖ channelnewsasia

    Share This Post: