ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បាតុករនៅបារាំងជាច្រើនមិនពេញចិត្ត ដែលវិហារទើបនឹងឆេះ Notre-Dame មានមូលនិធិរហូតដល់១ពាន់លានដុល្លារ ដើម្បីជួសជុលឡើងវិញ ប៉ុន្តែពួកគេវិញគឺគ្មានអ្នកជួយសូម្បីមួយសេន

    BY autoadmin April 22, 2019
    បាតុករនៅបារាំងជាច្រើនមិនពេញចិត្ត ដែលវិហារទើបនឹងឆេះ Notre-Dame មានមូលនិធិរហូតដល់១ពាន់លានដុល្លារ ដើម្បីជួសជុលឡើងវិញ ប៉ុន្តែពួកគេវិញគឺគ្មានអ្នកជួយសូម្បីមួយសេន

    ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងកុបករ និងប៉ូលិសរាប់សិបនាក់នៅទីក្រុងប៉ារីស បន្ទាប់ពីក្រុមអាជ្ញាធរធ្លាប់បានព្រមានថា ក្រុមកុបករអាចវិលត្រឡប់ទៅរដ្ឋធានីរបស់បារាំងម្តងទៀត ដើម្បីបង្កើតឱ្យមានអំពើហិង្សាថ្មីមួយ។ យោងតាមរ៉យទ័របាននិយាយថា កុបករអាវខ្មៅរាប់សិបនាក់បានគប់ដុំថ្មទៅពួកប៉ូលិស ហើយថែមទាំងដុតកំប៉ុងសំរាម និងម៉ូតូជាច្រើនគ្រឿងផងដែរ។ ចំណែកប៉ូលិសវិញក៏បានឆ្លើយតបទៅវិញដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកផ្សែង។

    ការិយាល័យរបស់ព្រះរាជអាជ្ញាទីក្រុងប៉ារីសបាននិយាយថា គិតមកដល់ម៉ោង ១រសៀល មានមនុស្សចំនួន ១១០នាក់ ត្រូវបានចាប់ និងឃុំខ្លួន។ ជាការពិតក្រុមបាតុករទាំងនេះ ដំបូងឡើយគ្រាប់តែបង្កើតដើម្បីតវ៉ាតម្លៃប្រេង និងកំណើនតម្លៃជីវភាពប៉ុណ្ណោះ ប៉ុន្តែយូរទៅពួកគេគឺប្រឆាំងនឹងរដ្ឋាភិបាលលោក Emmanuel Macron ផ្ទាល់តែម្តង ហើយលើកនេះពួកគេបានលើកឡើងអំពីអគ្គីភ័យនៅមហាវិហារ Notre-Dame កាលពីថ្ងៃចន្ទសប្តាហ៍មុន ដែលបានជំរុញឱ្យមានការសោកស្តាយជាតិ និងមានការរួមដៃពីក្រុមពួកអ្នកមាន និងក្រុមហ៊ុនសាជីវកម្ម ដើម្បីសន្យានឹងចំណាយថវិកាប្រហែល ១ពាន់លាន អឺរ៉ូសម្រាប់ការស្ថាបនាឡើងវិញ។ ពួកគេបានឱ្យដឹងថា៖ «១ពាន់លាន សម្រាប់ Notre-Dame ចុះពួកយើងដែលជាអ្នកក្រវិញ?» «គ្រប់យ៉ាងសម្រាប់តែ Notre-Dame គ្មានអ្វីសម្រាប់ឱ្យពួករងទុក្ខវេទនានោះទេ»។

    ” alt=”” />

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: