វេជ្ជបណ្ឌិតម៉ាឡេស៊ីម្នាក់ណែនាំពីទម្លាប់ទាំង ៥ ដែលធ្វើឱ្យមនុស្សកើតមហាវីកទៅថ្ងៃអនាគត
តើអ្នកដឹងទេថា ប្រជាជនម៉ាឡេស៊ីប្រហែល ១០០,០០០នាក់ កើតជំងឺមហារីកជារៀងរាល់ឆ្នាំ? អ្វីដែលលើសពីនេះទៀតជនជាតិម៉ាឡេស៊ី ១ ក្នុងចំណោម ៤នាក់ នឹងអភិវឌ្ឍឱ្យមានជំងឺមហារីកនៅអាយុ ៧៥ឆ្នាំ។ អ្វីដែលគួរឱ្យភ័យខ្លាចគឺថា ករណីភាគច្រើននៃជំងឺមហារីកកើតឡើងដោយសារទម្លាប់ជាប្រចាំមួយចំនួន។ យ៉ាងណាមិញវេជ្ជបណ្ឌិតម៉ាឡេស៊ីលោក Khiddir ជាអ្នកអនុវត្តផ្នែកវេជ្ជសាស្រ្តដែលមានមូលដ្ឋាននៅទីក្រុង Kuala Selangor បានឱ្យដឹងថា ទម្លាប់ទាំង ៥ ខាងក្រោមគឺជាមូលហេតុអាចឱ្យពួកគេមានជំងឺមហារីកទៅថ្ងៃអនាគត៖
១. បរិភោគអាហារមិនទៀងពេល និងមិនមានរបបអាហារល្អ៖ ជាការពិតការបរិភោគមិនទៀងទាត់ និងខ្វះរបបអាហារអាចឱ្យយើងប្រឈមមុខនឹងការចុះ និងឡើងទម្ងន់មិនទៀងទាត់។ របបអាហារល្អដោយការបរិភោគបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ អាចឱ្យយើងមានទម្ងន់ និងសុខភាពល្អ ជាពិសេសអាចជៀសឆ្ងាយពីជំងឺមហារីកក្រពេញប្រូស្តាត។

២. ជកបារី៖ ការពិតទៅគ្រប់គ្នាដឹងច្បាស់ណាស់ថា ជកបារីបង្កជំងឺមហារីកសូម្បីដែលើកញ្ចប់បារីក៏មានបំរាម ប៉ុន្តែពួកយើងមួយចំនួននៅតែបន្តជក់។ ការជក់បារីអាចបង្កឱ្យមានជំងឺមហារីកសួត និងរហូតដល់ ១៤ប្រភេទ ផ្សេងទៀត ហើយវាក៏ធ្វើឱ្យមានបញ្ហាជំងឺបេះដូង… អ្វីដែលកាន់តែអាក្រក់ទៀតនោះគឺអ្នកជក់មិនសូវទទួលរងប៉ះពាល់ទេ ប៉ុន្តែអ្នកដែលទទួលឥទ្ធិពលពីផ្សែងដែលពួកគេបង្ហុយនឹងមានហានិភ័យខ្ពស់បំផុត។

៣. សេពសុរា៖ ទទួលទានសុរាច្រើនក៏ធ្វើឱ្យកើតមហារីកដែរ ដោយវាធ្វើឱ្យការខូចខាតដល់ DNA ប្រូតេអ៊ីន និងជាតិខ្លាញ់លីពីដ។ ជាពិសេសវាធ្វើឱ្យប៉ះពាល់ដំណើរការរំលាយអាហាររបស់រាងកាយ ដែលធ្វើឱ្យវីតាមីន និងសារធាតុរ៉ែ មិនមានសមត្ថភាពក្នុងការរំលាយ។

៤. ចូលចិត្តដើរដាច់យប់ ឬអ្នកចូលគេងយឺត៖ ការមិនទទួលដំណេកនៅពេលយប់ និងមានដំណេកអំឡុងពេលថ្ងៃ នាំឱ្យមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវប្រូតេអ៊ីនជាង ១០០ នៅក្នុងឈាមរបស់យើង។ វានឹងមានឥទ្ធិពលលើជាតិស្ករក្នុងឈាម មុខងារនៃប្រព័ន្ធភាពស៊ាំ និងការរំលាយអាហាររបស់រាងកាយ។ ការផ្លាស់ប្តូរគីមីជីវៈទាំងនេះបង្កើនហានិភ័យរបស់មនុស្សចំពោះបញ្ហាសុខភាពដូចជា៖ ជំងឺទឹកនោមផ្អែម ការឡើងទម្ងន់ និងជំងឺមហារីក។

៥. ធ្វើការងារដែលមានគ្រោះថ្នាក់ ឬមិនគោរពតាមសុវត្ថិភាពការងារ និងសុខាភិបាល៖ ការងារមួយចំនួនមានហានិភ័យខ្ពស់នៃជំងឺមហារីក ដោយសារតែការប៉ះពាល់នឹងសារធាតុគីមី ឬសារធាតុវិទ្យុសកម្មនៅកន្លែងធ្វើការខ្ពស់ពេក។

អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz