វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះកម្មវិធីការប្រណាំងរថយន្ត Grand Prix ជាលើកដំបូងនៅឆ្នាំក្រោយនេះ
នៅឆ្នាំក្រោយយើងនឹងអាចឃើញការបន្ថែមថ្មីដ៏គួរឱ្យរំភើប របស់់ Formula 1 ដោយទីក្រុងហាណូយដ៏អស្ចារ្យរបស់វៀតណាមនឹងត្រៀមរៀបចំដើម្បីធ្វើជាម្ចាស់ផ្ទះ Vietnam Grand Prix ។ ហើយដើម្បីអបអរដល់ការរាប់ថយក្រោយ (countdown) រយៈពេល ១២ខែ ចំពោះព្រឹត្តិការណ៍នេះ អ្នករៀបចំការប្រណាំងបានផ្តល់ឱ្យអ្នកគាំទ្រនូវឱកាសបានចូលទស្សនា ដើម្បីមើលនិងកោតសរសើរដល់ប្រដាប់ប្រដាគ្រឿងរបស់ Formula 1 ។

ព្រឹត្តិការណ៍នេះនឹងប្រារព្ធឡើងនៅកីឡដ្ឋានជាតិ My Dinh ហើយមិនមែនគ្រាន់តែបង្ហាញពីល្បឿននៃការប្រណាំរថយន្តតែមួយមុខអាចរក្សាអ្នកគាំទ្រចំនួន ៥០,០០០នាក់។ កំពូល DJ ទាំង ៥ របស់ពិភពលោកក៏នឹងមកចាក់បទភ្លេងកម្សាន្តសម្រាប់ព្រឹត្តិការណ៍នេះផងដែរ។ ម្ចាស់ផ្ទះវៀតណាមក៏កំពុងបានដាក់លក់សំបុត្រសម្រាប់ការសម្ពោធ Vietnam Grand Prix ផងដែរ ដោយមានសំបុត្រជួរមុខ និងធម្មតាចំនួន ៥,៥៧០សន្លឹក កំពុងដាក់លក់ ដើម្បីតំណាងឱ្យផ្លូវ Hanoi Street Circuit ដែលមានប្រវែង ៥,៥៧០ ម៉ែត្រ៕

អត្ថបទ៖ លីដា
ប្រភព៖ formula1