ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោកយាយវ័យ ១០៩ឆ្នាំ ម្នាក់នេះគាត់មានអាយុវែងដោយសារ រីករាយនឹងជីវិត មិនខ្វល់ច្រើនពីជំងឺ និងផឹកស្រាក្រហម ១កែវ រាល់សប្តាហ៍

    BY autoadmin April 22, 2019
    លោកយាយវ័យ ១០៩ឆ្នាំ ម្នាក់នេះគាត់មានអាយុវែងដោយសារ រីករាយនឹងជីវិត មិនខ្វល់ច្រើនពីជំងឺ និងផឹកស្រាក្រហម ១កែវ រាល់សប្តាហ៍

    កាលពីថ្ងៃសៅរ៍ប៉ុន្មានថ្ងៃមុនគឺជាថ្ងៃខួបកំណើតគម្រប់អាយុ ១០៩ឆ្នាំ របស់លោកយាយ Annie Wilson ហើយគាត់ក៏បានអបអរថ្ងៃកំណើតរបស់គាត់ជាមួយនឹងស្រាក្រហមមួយកែវ ដែលគាត់មានទម្លាប់ផឹកបែបនេះជារៀងរាល់សប្តាហ៍។ លោកយាយធ្លាប់ត្រូវបានគេគិតថា មានអាថ៌កំបាំង ឬមានរបបការរស់នៅប្រចាំថ្ងៃពិសេសអ្វីមួយ ដែលអាចឱ្យលោកយាយមានអាយុវែងបែបនេះ។ ប៉ុន្តែលោកយាយបានឱ្យដឹងថា គាត់គ្មានរបបការរស់នៅអ្វីនោះទេ គាត់គ្រាន់តែរីករាយនឹងជីវិត និងផឹកស្រាក្រហមមួយកែវនៅថ្ងៃសុក្រជារៀងរាល់សប្តាហ៍ប៉ុណ្ណោះ ហើយគាត់ធ្វើបែបហ្នឹងរាប់ឆ្នាំមកហើយ។

    លោកយាយបានបន្តថា ពីកាលពីមុនគាត់តែងតែរីករាយជាមួយនឹងជិវិត ដោយគាត់តែងតែចម្អិនអាហារឱ្យអ្នកផ្ទះបរិភោគ ហើយថ្វីបើពេលនេះបងប្អូន ប្តី និងសមាជិកគ្រួសារមួយចំនួនរបស់គាត់ស្លាប់ចោលគាត់ក៏ដោយ គាត់នៅតែបន្តរស់រានដោយគ្មានកង្វល់ ហើយគាត់មិនចូលចិត្តគិតច្រើនរឿងបញ្ហាសុខភាពនោះទេ។ រឿងរ៉ាវរបស់គាត់ហាក់ដូចជាធ្វើឱ្យអ្នកវិទ្យាសាស្ត្រពិបាកនឹងបកស្រាយខ្លាំងណាស់ វាហាក់ដូចជានៅពេលដែលមនុស្សឈានដល់វ័យណាមួយដំណើរឈានទៅរកភាពចាស់របស់ពួកគេនឹងកាន់តែយឺតទៅ។

    ជាក់ស្តែងសាស្ត្រាចារ្យជនជាតិអូស្រ្តាលីផ្នែកវិទ្យាស្រាវជ្រាវខាងពូជពង្ស និងជាសាស្ត្រាចារ្យសាលាវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Harvard លោក David Sinclair ក៏គាត់មានទម្លាប់ផឹក cocktail ដែលមានបន្ថែមជាតិអង់ស៊ីម ហើយថែមទាំងធ្វើឱ្យគ្រួសារគាត់ផឹកទាំងអស់គ្នាផងដែរ។ គាត់ជឿថា កាធ្វើបែបនេះអាចឱ្យគាតមាអាយុវែងរហូតដល់ ១៥០ឆ្នាំ គាត់បានប្រាប់ថា គាត់ធ្លាប់ធ្វើតេស្តលើសត្វកណ្តុរដោយអាចបញ្ច្រាសភាពចាស់មកវិញ។ គាត់មិនទាន់ដឹងថា វិធីរបស់គាត់នឹងអាចមានលទ្ធផលចំពោះមនុស្ស ឬអត់នោះទេ ប៉ុន្តែគាត់បានប្រាប់ថា មនុស្សកំពុងតែឈានទៅរកភាពមិនចាស់ ហើយយូរទៅពួកគេនឹងអាចរកវិធីឱ្យមានជីវិតអមតៈបាន៕

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: