Lamborghini Huracan Evo ថាមពល 640សេះ មានសន្ទុះល្បឿនពី 0-100គីឡូម៉ែត្រ/ម៉ោង ត្រឹមតែ 2.9វិនាទី
- BY
- autoadmin
- April 22, 2019
ប្រសិនបើអ្នកមានលុយសល់រាប់លានដុល្លារ ហើយកំពុងសម្លឹងមើលទីផ្សាររថយន្តស្ព័រថ្មីៗ ដើម្បីបន្ថែមរចនាប័ទ្មជីវិតរបស់អ្នក អ្នកប្រហែលជានឹងចង់សម្លឹងមើល Lamborghini Huracan Evo ។ វាមានវត្តមានមកដល់ប្រទេសសឹង្ហបុរីកាលពីសប្តាហ៍មុន ហើយ Huracan Evo មួយនេះគឺជាអ្នកស្នងតំណែងរបស់ម៉ូដែល Huracan និង Gallardo ជំនាន់មុន។ មិនត្រឹមតែមានរូបរាងស្រស់ស្អាត និងប្រណីតនោះទេ វាថែមទាំងជាកំណែថ្មីអភិវឌ្ឍទៀតផង ដែលសាកសមបំផុតសម្រាប់អ្នកចូលចិត្តរថយន្ត។

យ៉ាងណាមិញបើតាមការឱ្យដឹងត្រួសៗ ម៉ាស៊ីនរបស់ Lamborghini Huracan Evo ជាប្រភេទ V10 ទំហំ 5.2លីត្រ មានថាមពលរហូតដល់ 640សេះ (ខ្លាំងជាសេ៊រីចាស់ 30សេះ) កម្លាំងបង្វិល 600Nm និងមានល្បឿនជាមធ្យម 325គីឡូម៉ែត្រ/ម៉ោង ជាមួយនឹងសន្ទុះល្បឿនពី 0-100គីឡូម៉ែត្រ/ម៉ោង ដោយប្រើតែរយៈពេ 2.9វិនាទី ប៉ុណ្ណោះ។ ចំណែកតម្លៃរបស់វាវិញគឺចាប់ពី 998,000ដុល្លារសិង្ហបុរី (735,555ដុល្លារអាមេរិក) ហើយតម្លៃនេះមិនទាន់គិតបញ្ជូល COE និង options របស់វានោះទេ៕







អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia
- Share This Post:






