យុទ្ធនាការកៀរគរថវិការបស់ក្រុមហ៊ុន អិន ស៊ី អិច ប្រមូលបានថវិកាសរុប ២៥០,០០០,០០០រៀល បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា!!
- BY
- Liny Chan
- October 25, 2024
កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន អិន ស៊ី អិច បានដឹកនាំគណៈប្រតិភូ យកថវិកាចំនួនសរុប ២៥០,០០០,០០០រៀល បរិច្ចាគទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា។ ថវិកា ២៥០,០០០,០០០រៀលនេះ គឺជាចំនួនទឹកប្រាក់សរុប ដែលក្រុមហ៊ុនទទួលបាន បន្ទាប់ពីការដាក់ដំណើរការយុទ្ធនាការកៀរគរថវិកា ២៥,០០០រៀលក្នុងម៉ូតូគ្រឿង ពីការលក់ ម៉ូតូហុងដា រយៈពេល២៥ថ្ងៃ នៅ ២៥ខេត្តរាជធានីក្រុង នៃព្រះរាជាណាចក្រកម្ពុជា។
នាឱកាសគម្រប់ខួបលើកទី 25ឆ្នាំ ក្រុមហ៊ុន NCX បានប្តេជ្ញាចិត្តក្នុងការរួមចំណែកដ៏យូរអង្វែងជួយដល់សង្គមតាមរយៈយុទ្ធនាការបរិច្ចាគថវិកា ២៥,០០០រៀល ក្នុងមួយគ្រឿង ពីការលក់ម៉ូតូ ហុងដាឌ្រីមស៊េរីថ្មី ក្នុងរយៈពេល ២៥ថ្ងៃ ទូទាំងរាជធានី-ខេត្តទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា គ្រប់តំណាងចែកចាយម៉ូតូហុងដាទាំងអស់។ គំនិតផ្តួចផ្តើមនេះ នឹងជួយផ្តល់ថវិកាដល់ការព្យាបាលកុមារកម្ពុជា ដោយធានាថា ពួកគេទទួលបានការថែទាំដែលពួកគេសមនឹងទទួលបាន។
លោក បេនកៀស្រ៊ីថានាកន ប្រធានក្រុមហ៊ុន អិន ស៊ី អិច បានលើកឡើងថា ក្រុមហ៊ុនពិតជាអរគុណយ៉ាងខ្លាំងដល់ប្រជាជនកម្ពុជាដែលតែងតែផ្តល់ទំនុកចិត្តមកលើក្រុមហ៊ុន ហើយបានបន្តដំណើរជាមួយខ្លួនអស់រយៈពេល ២៥ឆ្នាំមកនេះ ហើយចក្ខុវិស័យរបស់ក្រុមហ៊ុន អិន ស៊ី អិច គឺនៅតែជាក្រុមហ៊ុនដែលផ្តល់មធ្យោបាយធ្វើដំណើរឈានមុខគេបង្អស់ និងក្លាយជាអាជីវកម្មដែលប្រជាជនកម្ពុជាពិតជាចង់បាន។
ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន : NCXHONDA.COM
- Share This Post: