រថយន្តវ៉ែន PROACE CITY ម៉ូដែលថ្មីបំផុតរបស់ TOYOTA នឹងបង្ហាញខ្លួននៅក្នុងទឹកដីអឺរ៉ុបនៅឆ្នាំ ២០២០
- BY
- autoadmin
- April 23, 2019
Toyota កំពុងនឹងឈានជើងចូលទៅទីផ្សារទ្វីបអឺរ៉ុបជាមួយនឹងរថយន្តវ៉ែនម៉ូដែល Proace City ស៊េរីថ្មីបំផុតរបស់ខ្លួន។ រថយន្តនេះផងដែរនឹងបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃទី 30 ខែមេសា នៅពិព័រណ៍រថយន្តពាណិជ្ជកម្មឆ្នាំ 2019 នៅទីក្រុង Birmingham ប្រទេសអង់គ្លេស។ រថយន្ត Proace City មានប្រវែងខ្នាត 2 ឱ្យជ្រើសរើស (4.4ម៉ែត្រ និង 4.7ម៉ែត្រ) ក៏ដូចជារចនាប័ទ្មតួខ្លួន 3ប្រភេទ ផងដែរ។

អតិថិជនក៏អាចជ្រើសរើសយកជាប្រភេទស៊ីប្រេងសាំង និងប្រេងម៉ាស៊ូត ជាមួយនឹងថាមពលរបស់វាចាប់ពី 74សេះ (75PS) ទៅ 128សេះ (130 PS) ផងដែរ។ ជម្រើសនៃការបញ្ជូនរួមមាន ប្រអប់លេខដៃ 5 ឬ 6វគ្គ និងប្រអប់លេខអូតូ 8វគ្គ ហើយលក្ខណៈពិសេសសុវត្ថិភាពស្តង់ដាររួមមាន៖ មុខងារផ្តល់ដំណឹងជាមុន, ជំនួយផ្លូវ, ប្រព័ន្ធជំនួយលើគន្លងផ្លូវ, Cruise Control និងប្រព័ន្ធស៊ើបរកភាពងងុយរបស់អ្នកបើកបរ។ មិនទាន់មានពត័ត៌មានសម្អិតអំពីតម្លៃរបស់វានោះទេ ប៉ុន្តែពួកវានឹងមានលក់ជាផ្លូវការនៅទីផ្សារអឺរុបនៅដើមឆ្នាំ 2020 នេះ៕









































អត្ថបទ៖ លីដា
ប្រភព៖ carscoops
- Share This Post:






