ខ្មែរណូត

ស្វែងរក

  • PR

    Brew Master of GANZBERG ចុះផ្ទាល់ពិនិត្យប្រព័ន្ធសំលេងលំដាប់អន្តរជាតិ មុនព្រឹត្តិការណ៍ GANZBERG Super Idol Concert រដូវកាលទី 2

    BY Liny Chan October 31, 2024
    Brew Master of GANZBERG ចុះផ្ទាល់ពិនិត្យប្រព័ន្ធសំលេងលំដាប់អន្តរជាតិ មុនព្រឹត្តិការណ៍ GANZBERG Super Idol Concert រដូវកាលទី 2

    (ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្សលំដាប់ពិភព លោក GANZBERG Super Idol Concert រដូវកាលទី 2 រឹតតែកៀកមកដល់ ក្រុមការងារជាតិ និងអន្តរជាតិជាច្រើននាក់កំពុងមមាញឹកដំឡើងឆាក និងប្រព័ន្ធសំលេងដ៏ល្អបំផុតលំដាប់អន្តរជាតិ មានតែមួយគ្មានពីរ។


     
    បើទោះជារវល់និងភារកិច្ចប៉ុណ្ណា Brew Master of GANZBERG ក៏នៅតែឆ្លៀតពេលចុះពិនិត្យប្រព័ន្ធសំលេងដើម្បីធ្វើឱ្យប្រាកដថា គ្រប់យ៉ាងណាដំណើរការយ៉ាងរលូន។ ពិនិត្យប្រព័ន្ធសំលេងដែលនាំចូលពីបរទេសជាច្រើន ត្រូវបានដំឡើងដោយក្រុមការងារបច្ចេកទេសសំលេងមកពីប្រទេសសិង្ហបុរី រួមសហការជាមួយក្រុមការងារបច្ចេកទេសសំលេងខ្មែរ។


     
    ទាំងនេះធ្វើឱ្យឆាកតន្រ្តីដ៏ធំលំដាប់ពិភពលោកដំបូងគេបង្អស់ក្នុងស្រុកខ្មែររឹតតែអស្ចារ្យ។ GANZBERG លេងឆាកធំ នាំកំពូល IDOL លំដាប់ពិភពលោក និងកំពូលអ្នកចម្រៀងលំដាប់ប្រទេសជាច្រើនរូបជួបគ្នាសាងប្រវត្តិសាស្រ្តដែលមិនធ្លាប់មាន។
     
    សូមអរគុណអតិថិជនដែលទិញ GANZBERG អ្នកទាំងអស់គ្នា គឺមានចំណែកក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាត យក្សលំដាប់ពិភពលោក។
     
    ពិសាដោយការទទួលខុសត្រូវ!

    Share This Post: