ស្វែងយល់ពីបញ្ហាឈឺកែងជើង និងដំណោះស្រាយមួយចំនួនដែលលោកអ្នកអាចធ្វើបានដោយខ្លួនឯង
លោកអ្នកមួយចំនួនអាចនឹងធ្លាប់ជួបប្រទះជាមួយអាការៈឈឺកែងជើងនៅព្រឹកព្រលឹម ឬនៅពេលដែលលោកអ្នកឈរជាដើម។ ជាទូទៅអាការៈបែបនេះបង្កឡើងដោយសារតែការប៉ះទង្គិច ការឡើងទម្ងន់ជ្រុល ការពាក់ស្បែកជើងចង្អៀតពេក ឬប្រភេទស្បែកជើងមិនត្រូវជាមួយនឹងជើងរបស់លោកអ្នក និងបង្កឡើងដោយការរលាកផ្សេងៗជាដើម។ ក្នុងករណីដែលលោកអ្នកកើតមានបញ្ហាឈឺកែងជើងនេះ លោកអ្នកអាចព្យាបាលវាបានដោយមធ្យោបាយដូចខាងក្រោមនេះ៖
១.ក្នុងករណីគ្រេច ឬថ្លោះឆ្អឹងកជើង៖ លោកអ្នកត្រូវសម្រាក យកដុំទឹកកកមកស្អំ យកបង់មករុំឲ្យជិត និងលើកចុងជើងឲ្យខ្ពស់បន្តិច ដើម្បីឲ្យឆ្អឹងកជើងចូលត្រូវកន្លាក់វាវិញ។
២.បង្កឡើងដោយបញ្ហារលាកសន្លាក់៖ ការឈឺកែងជើងរ៉ាំរ៉ៃជាសញ្ញាបង្ហាញថា លោកអ្នកមានបញ្ហាសន្លាក់ធ្ងន់ធ្ងរហើយ ដែលក្នុងករណីនេះលោកអ្នកត្រូវតែទៅជួបវេជ្ជបណ្ឌិតជំនាញជាបន្ទាន់។
៣.សន្លាក់ជើងមានបញ្ហាផុយស្រួយ៖ លោកអ្នកអាចពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតដើម្បីប្រើប្រាស់ថ្នាំ ហើយអ្វីដែលលោកអ្នកអាចធ្វើដោយខ្លួនឯងបន្ថែមទៀតបានគឺសម្រកទង្ងន់ខ្លួន និងឧស្សាហ៍យកក្រូចឆ្មាមកញីកែងជើង។
៤.រលាកសរសៃ៖ ពេលគេងត្រូវមានខ្នើយកល់ជើង ហើយគួរងូតទឹក ឬត្រាំជើងដោយទឹកក្តៅឲ្យបានជាប្រចាំ។
៥.បញ្ហាប្រគ្រីវ៖ ដើម្បីដោះស្រាយបញ្ហានេះលោកអ្នកអាចព្យាយាមញ៉ាំទឹកឲ្យបានច្រើន កាត់បន្ថយគ្រឿងស្រវឹង និងអាហារដែលមានជាតិអាស៊ីតខ្ពស់ បើក្នុងករណីធ្ងន់ធ្ងរសូមទៅពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត។
៦.ប្រេះកែងជើង៖ បញ្ហានេះពេលខ្លះក៏បណ្តាលឲ្យលោកអ្នកឈឺកែងជើងដើរមិនរួចដែរ ហើយលោកអ្នកអាចដោះស្រាយវាបានតាមរយៈ ការពាក់ស្បែកជើងឲ្យជិតៗក្នុងរដូវរងា ដើម្បីកុំឲ្យស្បែកប្រះ ប្រើក្រែមលាបឲ្យជើងមានសំណើម បើជើងប្រះខ្លាំងសូមពិនិត្យមើលថាតើមានមេរោគឆ្លងចូលតាមជើងឬអត់។
៧.បញ្ហាសរសៃពួរ៖ លាបថ្នាំបំបាត់ការឈឺចាប់ កុំព្យាយាមលើករបស់ធ្ងន់ៗ ព្រោះវាបានបន្ថែមសម្ពាធដល់ជើង ពេលអង្គុយ ឬគេងត្រូវមានខ្នើយកល់ជើង៕

អត្ថបទ៖ភក្តី
ប្រភព៖brightside





