PR

កាល់តិចខេមបូឌា៖ បង្កើនទំនុកចិត្ត និងការជឿជាក់របស់អតិថិជនមកលើប្រេងឥន្ធនៈនិងសេវាកម្មខ្លួន

BY
Liny Chan
November 6, 2024

ក្នុងនាមជាក្រុមហ៊ុនប្រេងឥន្ធនៈគុណភាពខ្ពស់នៅកម្ពុជា កាល់តិច ខេមបូឌា ប្ដេជ្ញាថារាល់ពេលអតិថិជនចាក់ប្រេងឥន្ធនៈកាល់តិច នោះពួកគាត់អាចធ្វើដំណើរបានកាន់តែឆ្ងាយ និងកាន់តែមានទំនុកចិត្តមកលើផលិតផលនិងសេវាកម្ម។ ដើម្បីធានានូវប្រេងឥន្ធនៈ គុណភាពខ្ពស់ សេវាកម្មយកចិត្តទុកដាក់នៅគ្រប់ស្ថានីយ កាល់តិច ខេមបូឌា នឹងធ្វើយុទ្ធនាការរយៈពេល ៣ខែ ដើម្បីគ្រប់គ្រង និងត្រួតពិនិត្យ គុណភាពសេវាកម្មតាមស្ថានីយកាល់តិច ទូទាំងប្រទេស។

ទាំងគុណភាពប្រេង ទាំងបរិមាណ ទាំងទូចាក់ប្រេងកម្រិតស្តង់ដារ កាល់តិចធានាថា អតិថិជន នឹងទទួលបាននូវគុណភាពស្តង់ដាររួមមួយដែលពួកគាត់គួរតែទទួលបាន។

ជាង ២៥ឆ្នាំមកហើយដែល កាល់តិច ខេមបូឌា តែងតែត្រួតពិនិត្យតាមបណ្ដាស្ថានីយរបស់ខ្លួន ដើម្បីធានារក្សានូវភាពត្រឹមត្រូវនៃបរិមាណប្រេង គុណភាព និងទំនុកចិត្តជូនអតិថិជន។ មិនថា ២៥ឆ្នាំក្រោយ ឬយូរជាងនេះទៀត ក៏កាល់តិច ខេមបូឌា នៅតែប្ដេជ្ញារក្សានូវស្តង់ដារខ្ពស់បំផុតនៃប្រេងឥន្ធនៈ និងសេវាកម្មសម្រាប់អតិថិជនរបស់ខ្លួនជាមួយនឹងគោលការណ៍ «បរិមាណប្រេងគ្រប់ចំណុះ ធ្វើដំណើរបានកាន់តែឆ្ងាយ»៕

 

Share This Post: