PR

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានកំណត់ស្តង់ដារដ៏មានគុណភាពក្នុងការផលិតស្រាបៀរស្តោត ជាមួយនឹងស្រាបៀរ ABC Smooth Stout ដែលទើបនឹងចេញថ្មីរបស់ខ្លួន

BY
Liny Chan
November 8, 2024

ភ្នំពេញ ប្រទេសកម្ពុជា – ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានមោទនភាពក្នុងការណែនាំស្រាបៀរ ABC Smooth Stout ដែលជាការបង្កើតថ្មីប្រកបដោយភាពច្នៃប្រឌិតចំពោះផលិតផលដ៏ល្បីរបស់ខ្លួន។ ការដាក់ចេញលក់ផលិតផលថ្មីនេះ គឺធ្វើទៅបានបន្ទាប់ពីកេរ្តិ៍ដំណែលរយៈពេល ៣០ ឆ្នាំរបស់ស្រាបៀរ ABC ដែលជាផលិតផលដ៏ពេញនិយមនៅប្រទេសកម្ពុជាដែលអាចធ្វើទៅបានដោយមានការគាំទ្រពីអតិថិជនកន្លងមក។


 
ស្រាបៀរ ABC ជាផលិតផលដែល ត្រូវបានគេទទួលស្គាល់ជាយូរមកហើយថា ជាជម្រើសល្អបំផុត ដែលជាចំណូលចិត្តរបស់ ប្រជាជនកម្ពុជាក្នុងការទទួលទានស្រាបៀរស្តោតដែលជាការបន្តកេរ្តិ៍ដំណែលនៃ ភាពល្អឥតខ្ចោះរបស់ម៉ាករបស់ខ្លួន ជាមួយស្រាបៀរ ABC Smooth។ ផលិតផលថ្មីនេះតំណាងឱ្យការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃ កេរ្តិ៍ដំណែលរបស់ស្រាបៀរ ABC ជាមួយនឹងចំណូលចិត្តអ្នកទទួលទានសម័យថ្មី។
 
លោក Andy Hewson នាយកគ្រប់គ្រងនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «អស់រយៈពេល ៣០ ឆ្នាំហើយ ដែលស្រាបៀរ ABC គឺជាផ្នែកមួយដ៏សំខាន់របស់ប្រទេសកម្ពុជា ហើយយើងមានមោទនភាពយ៉ាងខ្លាំងចំពោះកេរ្តិ៍ដំណែលមួយនេះ។ ជាមួយនឹងស្រាបៀរ ABC Smooth យើងមិនគ្រាន់តែបង្ហាញភាពច្នៃប្រឌិតទៅដល់អ្នកគាំទ្រស្រាបៀរ ABC របស់យើងប៉ុណ្ណោះទេ នេះគឺជាផលិតផលថ្មីស្រឡាងដែលអតិថិជនគួរតែសាកល្បងរសជាតិដ៏ពិសេសនេះ។ ផលិតផលថ្មីនេះគឺជាកំណត់ត្រាដ៏សំខាន់ ក្នុងការនាំយកបទពិសោធន៍នៃស្រាបៀរ ABC ដ៏មានពិសេសមកកាន់ប្រទេសកម្ពុជា»។
 
លោក Willem van den Wijngaart នាយកផ្នែកទីផ្សារនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «ស្រាបៀរ ABC Smooth តំណាងឱ្យរបកគំហើញនៃភាពច្នៃប្រឌិតនៃស្រាបៀរស្តោត។ អតិថិជនដែលកំពុងស្វែងរកបទពិសោធន៍នៃការទទួលទានស្រាបៀរស្រាលស្រទន់ និងពិសាបានច្រើនជាងមុន នោះគឺស្រាបៀរ ABC Smooth ដែលផ្តល់ជូនបទពិសោធន៍ត្រូវនឹងចំណង់ចំណូលចិត្ត។ ជាមួយនឹងរសជាតិស្រាល និងល្វីងតិចជាងមុន ខណៈពេលដែលរក្សារសជាតិដិត និងស្រទន់នៃស្រាបៀរស្តោត ស្រាបៀរ ABC Smooth គឺជាផលិតផលដែលនឹងផ្លាស់ប្តូរទីផ្សារ និងទាក់ទាញអ្នកជំនាន់ថ្មីដែលមានចូលចិត្តស្រាបៀរស្តោត»។


 
ស្រាបៀរ ABC Smooth ផ្តល់នូវបទពិសោធន៍ទទួលទានដ៏ស្រទន់ ខណៈពេលដែលស្រាបៀរនេះនៅតែរក្សាបាននូវរសជាតិល្វីងផ្អែមប្លែកដែលជារសជាតិសម្គាល់របស់ស្រាបៀរស្តោត។ ស្រាបៀរនេះផ្សំឡើងពីគ្រឿងផ្សំគុណភាពខ្ពស់ដែលមានដូចជា ស្រូវសាលីដែលត្រូវបានដុត ផ្កាហប ដំបែ និងទឹក។ ស្រាបៀរនេះមានកម្រិតជាតិអាល់កុល ៥,៣% ធ្វើឱ្យស្រាបៀរ ABC Smooth ក្លាយជាស្រាបៀរស្តោតដែលងាយស្រួលទទួលទាន។


 
ស្រាបៀរស្តោតតំណាងឱ្យស្រាបៀរលំដាប់ព្រីមមៀម ដែលមានលក្ខណ:ពិសេសត្រង់រូបរាងដ៏ប្លែក និងរសជាតិដ៏ថ្មី។ ដោយមានការខុសពីស្រាបៀរធម្មតា ស្រាបៀរស្តោតគឺធ្វើឡើងពីគ្រាប់ស្រូវសាលីដែលត្រូវបានដុត ដែលបង្កើតអោយមានរសជាតិដ៏ប្លែកជាមួយនឹងពណ៌ក្រម៉ៅ និងរសជាតិដិត។ ស្រាបៀរ ABC Smooth ជំហាននៃការផ្លាស់ប្តូរយុទ្ធសាស្ត្រឲ្យកាន់តែងាយស្រួលក្នុងការទទួលទាន ជាមួយនឹងរសជាតិកាន់តែស្រទន់ ព្រមទាំងរក្សាបទពិសោធន៍គុណភាពខ្ពស់ដែលអ្នកទទួលទានពេញចិត្ត។
 
ជាមួយនឹងការវេចខ្ចប់ក្នុងកំប៉ុងពណ៌មាស ស្រាបៀរ ABC Smooth នេះឆ្លុះបញ្ចាំងពីប្រណិតភាពរបស់ស្រាបៀរ ABC Smooth និងទាក់ទាញអតិថិជនដែលមានចំណូលចិត្តប្លែក និងថ្មី។ ការវេចខ្ចប់ជាមួយកំប៉ុងពណ៌មាសដ៏ពិសេស តំណាងឱ្យគុណភាពខ្ពស់ និងភាពល្អ ឥតខ្ចោះ របស់ស្រាបៀរ ABC Smooth។
 
ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២៤ តទៅ ស្រាបៀរ ABC Smooth នឹងមាននៅទូទាំងប្រទេសកម្ពុជានៅបណ្តាផ្សារទំនើបធំៗ ហាងទំនិញទូទៅ ហាងលក់ភេសជ្ជៈ ភោជនីយដ្ឋាន បារ អូតែល និងកន្លែងកំសាន្តនានាទូទាំងប្រទេសកម្ពុជា។ អតិថិជននៅទូទាំងប្រទេសកម្ពុជាអាចទទួលយកបទពិសោធន៍រសជាតិស្រទន់ពិតប្រាកដគឺស្រាបៀរ ABC Smooth ។

អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសារ និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុនមានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ៦៦.០០០ នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើដំណើរឆ្ពោះទៅកាន់ពិភពលោកដែលមានអព្យាក្រិតកាបូន កាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន ហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕
 

Share This Post: