ROYAL ENFIELD បង្ហាញម៉ូតូស៊េរីថ្មីប្រណិតៗ និងពេញនិយម នៅពិព័រណ៍ម៉ូតូដ៏ធំំក្នុងប្រទេសអ៉ីតាលី EICMA 2024
- BY
- Liny Chan
- November 12, 2024
● ក្រុមហ៊ុន Royal Enfield បានតាំងបង្ហាញម៉ូតូស៊េរីទំនើបៗនៅក្នុងពិព័រណ៍ EICMA 2024 Motor Show | ពីដំណោះស្រាយនៃការចល័តប្រកបដោយនិរន្តរភាពនៅក្នុងម៉ូតូអគ្គិសនី ទៅជាគំរូនៃម៉ូឌែល 650-Twin ថ្មីដែលត្រូវបានបំផុសគំនិតពីកេរ្តិ៍ដំណែលម៉ូតូសុទ្ធសាធជាង 123 ឆ្នាំ
● ណែនាំម៉ូតូអគ្គិសនី (EV) ថ្មី Flying Flea ដំណើរការដោយ Royal Enfield និងម៉ូតូអគ្គិសនីថ្មីចំនួនពីរម៉ូឌែល គឺ Flying Flea C6 រចនាប័ទ្ម Classic និង Flying Flea S6 រចនាប័ទ្ម Scrambler
● រំលឹកឡើងវិញតាមរយៈកេរ្តិ៍ដំណែល ដើម្បីបង្ហាញ Classic 650 ថ្មី និង Bear 650 ថ្មី | ម៉ូតូទាំងពីរបានបង្ហាញខ្លួននៅ EICMA 2024 សម្រាប់ទ្វីបអឺរ៉ុប ហើយនឹងមានលក់ជាដំណាក់កាលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅដើមឆ្នាំ 2025
● បង្ហាញការសហការពិសេសជាច្រើនដែលបង្កើតផ្ទាល់ខ្លួនជាមួយ Shotgun 650 x ICON, ‘Always Something’ និង Guerrilla 450 x El Solitario collab, ‘Prometeo’

Milan ថ្ងៃទី 5 ខែវិច្ឆិកា ឆ្នាំ 2024៖ Royal Enfield ដែលជាក្រុមហ៊ុននាំមុខគេលើពិភពលោកនៅក្នុងផ្នែកម៉ូតូកំលាំង 250 – 750cc បានដាក់តាំងបង្ហាញម៉ូតូស៊េរីថ្មីៗជាច្រើននៅក្នុងពិព័រណ៍ម៉ូតូ EICMA Motor Show ឆ្នាំ 2024 ដែលជាពិព័រណ៍ម៉ូតូដ៏ធំមួយនៅទីក្រុង Milan ប្រទេសអ៊ីតាលី។ ជាមួយនឹងទស្សនៈនៃការជិះម៉ូតូបែប Pure Motorcycling, Royal Enfield បានធ្វើការបោះជំហានយ៉ាងឆាប់រហ័សនៅថ្ងៃអនាគត ដោយការបង្ហាញនូវម៉ូតូអគ្គិសនីស៊េរីថ្មី Flying Flea, C6 និង S6 ដែលជាជំពូកថ្មីក្នុងប្រវត្តិសាស្ត្រម៉ាកយីហោរបស់ Royal Enfield ដោយប្រើនូវ platform នៃស៊េរីម៉ូតូដ៏ពេញនិយមបំផុតរបស់ខ្លួន ២ម៉ូឌែលនៃត្រកូល Twin 650 នោះគឺ Bear 650 និង Classic 650។

អត្ថាធិប្បាយលើការតាំងបង្ហាញនៅ EICMA លោក Siddhartha Lal នាយកគ្រប់គ្រង Eicher Motors Ltd. បានមានប្រសាសន៍ថា៖ « យើងត្រូវបានជំរុញដោយបេសកកម្មនៃការជិះម៉ូតូសុទ្ធសាធ (Pure Motorcycling) ហើយបេសកកម្មនេះ បានជំរុញយើងឱ្យស្វែងយល់ កែច្នៃ និងបង្កើតគំនិតថ្មីៗនៃការជិះម៉ូតូ ខណៈពេលកំពុងឈានទៅរកអ្វីដែលថ្មីៗជាមួយនឹងការផ្លាស់ប្ដូរគ្រប់ជំនាន់។ ដោយមានការជំរុញទឹកចិត្តពីបេសកកម្មនេះ Royal Enfield មានម៉ូតូប្រណិតៗ និងកម្លាំងខ្លាំងដែលបំពាក់ platforms ចំនួន ៤ប្រភេទ ខុសៗគ្នា និងម៉ូតូចំនួន ១៤ម៉ូឌែល។ ហើយបច្ចុប្បន្ននេះ យើងប្រើការជំរុញចិត្តនេះ ដើម្បីបោះជំហានជាថ្មីម្ដងទៀត ហើយបានបង្កើតអ្វីមួយសម្រាប់ពេលអនាគត ប៉ុន្តែវាត្រូវបានបំផុសគំនិត និងរចនាដោយអតីតកាលរបស់យើង។ Flying Flea គឺជាចក្ខុវិស័យរបស់យើងសម្រាប់ការរស់នៅឆ្លាតវៃ ( Lifestyle Smart Mobility) នាពេលអនាគត ដែលស្របទៅតាមម៉ូឌែលដែលយើងមាន ប៉ុន្តែត្រូវបានបង្កើតឡើងសម្រាប់អនាគតដែលរួមបញ្ចូលគ្នា នូវរចនាប័ទ្មប្លែកៗជាមួយនឹងភាពរហ័សរហួន ទម្ងន់ស្រាល និងបច្ចេកវិទ្យាទំនើប »។

បន្ថែមពីលើនោះ លោក B. Govindarajan នាយកប្រតិបត្តិក្រុមហ៊ុន Royal Enfield បានមានប្រសាសន៍ផងដែរថា៖ « ពិព័រណ៍ម៉ូតូ EICMA 2024 គឺជាពេលវេលាដ៏សំខាន់មួយនៅក្នុងរឿងរ៉ាវរបស់ Royal Enfield ដោយចាប់ផ្ដើមនៅក្នុងជំពូកថ្មីមួយនៅក្នុងប្រវត្តិសាស្រ្តរបស់យើង។ លក្ខណៈពិសេសម៉ូតូអគ្គិសនីដំបូងរបស់យើង ត្រូវបានដាក់បញ្ចូលជាមួយភាពចម្រុះ មិនតែប៉ុណ្ណោះរួមបញ្ចូលទាំងភាពឆើតឆាយ និងរចនាប័ទ្មរបស់ត្រកូលភ្លោះ 650 របស់យើងជាមួយនឹងម៉ូឌែល Bear 650 និង Classic 650។ ជាក់ស្ដែងម៉ូតូអគ្គិសនីដំបូងនេះ មានរចនារចនាប័ទ្ម កម្លាំងស្ទុះខ្លាំង ដូចម៉ូឌែល Bear 650 ខណៈគ្រឿងបង្គុំ និងគំនិតនៃការរចនា និងដំឡើងដ៏ល្បីល្បាញរបស់ Royal Enfield មានដូចទៅនឹងម៉ូឌែល Classic 650 »។

FLYING FLEA BY ROYAL ENFIELD
The Flying Flea ដែលត្រូវបានណែនាំក្នុងឆ្នាំ 1943 គឺជាម៉ូតូយុទ្ធសាស្ត្រទម្ងន់ស្រាល ដែលត្រូវបានប្រើនៅក្នុងសមរភូមិ ដែលបង្ហាញពីគំនិតច្នៃប្រតិដ្ឋរបស់ម៉ាក។ គំនិតនេះហើយ ដែលបំផុសឱ្យ Royal Enfield បង្កើត និងណែនាំ Flying Flea ដែលជាម៉ាកម៉ូតូ អគ្គិសនីថ្មីរបស់ខ្លួន។
ដំណើរឆ្ពោះទៅកាន់បដិវត្តន៍ម៉ូតូអគ្គិសនីរបស់ Royal Enfield បានចាប់ផ្ដើមជាមួយនឹង Electric Himalayan Test Bed ដែលបង្ហាញនៅ EICMA 2023 ដែលរចនាឡើងសម្រាប់តំបន់ដែលពិបាកបំផុត។ ហើយនៅថ្ងៃនេះ Royal Enfield បន្តកេរ្តិ៍ដំណែលនេះ ជាមួយនឹងម៉ាកម៉ូតូអគ្គិសនីរបស់ខ្លួនឈ្មោះថា Flying Flea និងណែនាំម៉ូតូអគ្គិសនីពីរប្រភេទគឺ Flying Flea C6 រចនាប័ទ្ម Classic និង Flying Flea S6 រចនាប័ទ្ម Scrambler រួមបញ្ចូលគ្នានូវលក្ខណៈពិសេសដ៏សម្បូរបែបជាមួយនឹងបច្ចេកវិទ្យាទំនើបសម្រាប់ការបើកបរក្នុងទីក្រុង។ លើសពីនេះ បំពាក់ដោយបច្ចេកវិទ្យា seamless connected technology ម៉ូតូអគ្គិសនីទាំងនេះ បង្កប់នូវរចនាបថប្លែកពីគេរបស់ Royal Enfield។

CLASSIC 650 TWIN – Royal Enfield DNA served in a ‘double measure’
Classic 650 ស៊េរីថ្មី ប្លែកពីគេនៃត្រកូល Classic មែនពិត ប៉ុន្តែកម្លាំងខ្លាំងជាងគេទ្វេរដង។ បំពាក់ដោយម៉ាស៊ីនភ្លោះ 650 ដ៏ខ្លាំង របស់ Royal Enfield ដែលត្រូវបានគេទទួលស្គាល់ បង្កើនសម្រស់ឱ្យម៉ូឌែលនេះកាន់តែស្រស់ស្អាត លើសពីនេះបង្កើនល្បឿនកាន់តែលឿន ហើយផ្ដល់ផាកសុកភាពបំផុតដល់អ្នកបើកបរ។ មិនតែប៉ុណ្ណោះ Classic 650 មានការរចនាបញ្ចូលគ្នានូវ old-school aesthetics និងកម្លាំងដ៏ខ្លាំងក្លា ធ្វើឱ្យម៉ូតូមួយនេះ ផ្ដល់នូវភាពជឿជាក់ ដល់អ្នកបើកបរ អ្នកណាៗឃើញម៉ូតូនេះហើយក៏ចង់ជិះដែរ។
BEAR 650 – In Gut we trust
Royal Enfield Bear 650 ស៊េរីថ្មី ជាប្រភេទម៉ូតូ scrambler ដែលស្អាតទាន់សម័យ និងមានកម្លាំងខ្លាំងមិនធម្មតា។ ម៉ូតូនេះ ត្រូវបានរចនាឡើង សំរាប់អ្នកដែលជឿជាក់លើសភាវគតិរបស់ពួកគេ និងអ្នកដែលចូលចិត្តធ្វើអ្វីដែលជាខ្លួនឯង។ ជាមួយនឹងសមត្ថភាពដ៏ខ្លាំងក្លា វិស្វកម្មដ៏រឹងមាំ និងរូបរាងដ៏ស្រស់ស្អាត Bear 650 ត្រៀមនឹងផ្ដល់នូវពិសោធន៍ជិះសម្រាប់ ‘scrambler-ers’ នៅទូទាំងពិភពលោក។
‘ALWAYS SOMETHING’ – Royal Enfield Shotgun 650 x ICON Motosport Drop
Shotgun 650 ត្រូវបានបំផុសគំនិតដោយទំនៀមទម្លាប់ និងត្រូវបានបង្កើតឡើងក៏សម្រាប់ទំនៀមទម្លាប់ដែរ។ ដូច្នេះហើយទើប ក្រុមហ៊ុន Royal Enfield បានសហការជាមួយនឹង ICON One Thousand of Icon Motosport បង្កើត ម៉ូតូ Shotgun 650 ប្រភេទ limited edition ដ៏ស្រស់ស្អាត រាងតូចច្រឡឹង តែកម្លាំងខ្លាំង ល្បឿនស្ទុះល្អណាស់។ ប្រភេទ limited edition ត្រូវបានផលិតតែ ១០០គ្រឿងប៉ុណ្ណោះសម្រាប់ទីផ្សារទូទាំងពិភពលោក ហើយមកជាមួយពណ៌សុទ្ធតែស្អាតៗចំនួន 3ពណ៌ ដែលមានការឌីហ្សាញបំផុសគំនិតដូចទៅនឹងការប្រណាំងឡាន។ ផ្នែកពិសេសៗផ្សេងទៀត ក៏ត្រូវបានរចនាឡើងយ៉ាងពិសេសផងដែរ រួមមាន គែមមាស ស្តុបពណ៌ខៀវ និងកែបពណ៌ក្រហម។ អ្វីដែលដែលពិសេសនោះ ម៉ូតូ ប្រភេទ limited edition នេះ នឹងមកជាមួយនឹងអាវសម្រាប់អ្នកបើកបរ (Slabtown Intercept RE jacket) ដ៏ស្រស់ស្អាត និងផ្ដាច់មុខ ជូនដល់អតិថិជនផងដែរ។ រង់ចាំព័ត៌មានថ្មីៗបន្ថែមទៀតអំពីរបៀបដែលអ្នកអាចក្លាយជាម្ចាស់ម្នាក់ក្នុងចំណោមម៉ូតូ limited edition នេះ។
PROMETEO – Royal Enfield Guerrilla 450 x El Solitario
នៅក្នុងពិព័រណ៍ម៉ូតូ EICMA Motor Show ឆ្នាំ 2024 Royal Enfield បង្ហាញ El Solitario Prometeo ជាមួយនឹង Studio Waldemeyer ដោយសង្កត់ធ្ងន់ទៅលើពេលវេលានាពេលអនាគតនៃការជិះម៉ូតូ។ បំផុសគំនិតដោយទេវកថារបស់ Prometheus, Prometeo គឺជាគំនិតដែលតំណាងឱ្យការប្រឆាំងនៅក្នុងពិភពលោក នាពេលដែលសេរីភាព និងស្វ័យភាពផ្ទាល់ខ្លួនត្រូវបានគ្រប់គ្រង ហើយភាពលេចធ្លោផ្នែកបច្ចេកវិទ្យា រថយន្តស្វយ័ត និងបទពិសោធន៍និម្មិត។ ដូច្នេះហើយអ្នកដែលចូលចិត្តម៉ូតូ អ្នកស្រលាញ់សេរីភាព និងអ្នកដែលនៅតែស្រលាញ់ភាពជាបុគ្គល នឹងពិតជារីករាយជាមួយ Royal Enfield Prometeo។

អំពី Royal Enfield៖
យីហោម៉ូតូចាស់ជាងគេក្នុងការផលិតបន្ត គឺ Royal Enfields បានបង្កើតម៉ូតូច្នៃយ៉ាងស្រស់ស្អាតតាំងពីឆ្នាំ១៩០១។ ពីប្រភពដើមរបស់អង់គ្លេស រោងចក្រផលិតត្រូវបានបង្កើតឡើងនៅ Madras នៅឆ្នាំ ១៩៥៥ ដែលជាកន្លែងឈរជើងដែលរ៉ូយ៉ាល់ Enfield នាំមុខការរីកចម្រើនរបស់អ្នកជិះម៉ូតូធុនមធ្យមចំនួន ២ របស់ឥណ្ឌា។ Royal Enfields កំពុងបញ្ជូលភាពមិនស្មុគស្មាញ អាចដំណើរការបានល្អ និងភាពរីករាយក្នុងការជិះ ទោចក្រយានយន្តសម្រាប់ការរុករក និងការបញ្ចេញគំនិតដោយខ្លួនឯង ទាំងនេះហើយដែលជាវិធីសាស្រ្តមួយដែលយីហោ Royal Enfields ហៅថាម៉ូតូសុទ្ធសាធ។
ម៉ូឌែលប្រណិតៗរបស់ Royal Enfield ដែលបានចេញលក់រួមមាន ម៉ូតូអគ្គិសនីដែលបានណែនាំថ្មី រចនាប័ទ្ម Classic និង Flying Flea S6 រចនាប័ទ្ម Scrambler, Bear 650, Classic 650, Guerrilla 450 ,Hunter 350, Classic 350, Meteor 350 cruiser, Shotgun 650 , New Super Meteor 650, Interceptor 650 និង Continental GT 650, ម៉ូតូផ្សងព្រេង – Himalayan adventure tourer ,452 ADV Crossover, និង iconic Bullet 350។ អ្នកជិះម៉ូតូ និងអ្នកដែលនិយមចូលចិត្តម៉ូតូបែបនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីព្រឹត្តិការណ៍គ្រប់កម្រិតទាំងថ្នាក់តំបន់ និងអន្តរជាតិ អ្វីដែលគួរអោយកត់សំគាល់បំផុតនោះ គឺការជិះម៉ូតូ ដែលជាការជួបជុំជារៀងរាល់ឆ្នាំរបស់មនុស្សរាប់ពាន់នាក់ដែលមានការចាប់អារម្មណ៍ពី Royal Enfield នៅ Goa និង Himalayan Odyssey ដែលធ្វើឡើងជាប្រចាំឆ្នាំនៅលើ ផ្លូវ ដី ដែលពិបាក និងឆ្លងកាត់ភ្នំខ្ពស់បំផុត។
ផ្នែកមួយនៃ Eicher Motors Limited, Royal Enfield ដំណើរការតាមរយៈហាងជាង 2000 នៅទូទាំងទីក្រុង និងទីប្រជុំជនសំខាន់ៗទាំងអស់ក្នុងប្រទេសឥណ្ឌា និងតាមរយៈហាងជិត 850 នៅក្នុងប្រទេសជាង 60 ជុំវិញពិភពលោក។ Royal Enfield ក៏មានមជ្ឈមណ្ឌលបច្ចេកទេសលំដាប់ពិភពលោកចំនួនពីរផងដែរ គឺនៅ Bruntingthorpe ចក្រភពអង់គ្លេស និងនៅ Chennai ប្រទេសឥណ្ឌា។ រោងចក្រផលិតទំនើបបំផុតចំនួនពីររបស់ក្រុមហ៊ុនមានទីតាំងនៅ Oragadam និង Vallam Vadagal នៅជិត Chennai ។ នៅទូទាំងពិភពលោក Royal Enfield មានអង្គភាពដំឡើង CKD ទំនើបចំនួនប្រាំនៅក្នុងប្រទេសនេប៉ាល់ ប្រេស៊ីល ថៃ អាហ្សង់ទីន និងកូឡុំប៊ី។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ 012 366 803៕




- Share This Post:






