ទូរទស្សន៍ហង្សមាស HDTV និង ប៊ូសស្រ្តង នឹងនាំយកមហាព្រឹត្តិការណ៍ស្វែងរកកីឡាករគុនខ្មែររូបណាដែលអាចដណ្ដើមឡានថ្មីខ្លាញ់គោទី៧បាន
- BY
- Naren
- November 19, 2024
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេ ទូរទស្សន៍ ហង្សមាស HDTV និងភេសជ្ជៈ ប៊ូសស្រ្តង បានធ្វើសន្នីសិទសារព័ត៌មាន ស្តីពី មហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដណ្ដើមឡាន BOOSRONG KING OF FIGHTERS KUN KHMER ក្រោមវត្តមានពីសំណាក់ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ, លោក មាស រីទ្ធី អគ្គនាយករង នៃទូរទស្សន៍ហង្សមាស រស្មីហង្សមាស HDTV , លោក គ្រីស តូបភើ តំណាងក្រុមហ៊ុនប៊ូសស្ត្រង , លោក អ៊ា វណ្ណា ប្រធានដឹកនាំផលិតកម្មវិធី នៃទូរទស្សន៍ហង្សមាស រស្មីហង្សមាស HDTV។


ក្នុងសន្នីសិទសារព័ត៌មាន ស្តីពី មហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដណ្ដើមឡាន BOOSRONG KING OF FIGHTERS KUN KHMER គេឃើញមានបេក្ខភាពដណ្តើមឡានចំនួន៨រូបត្រូវចាប់ឆ្នោតប្រកួត មាន រិន ដេវីដ ប៉ះដៃគូចាស់ ស៊ន រ៉ាគឹម, សេក គឹមសាន្ត ត្រូវប្រកួតជាមួយ ទូច ដេវីដ , ពុធ សំបូ ត្រូវប្រកួតជាមួយ ប៉ែនកាក រាជសីហ៍ និងធន់ ម៉េងហុង ត្រូវប្រកួតជាមួយ រិទ្ធី សូសែង។


មហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដណ្ដើមឡាន BOOSRONG KING OF FIGHTERS KUN KHMER នឹងប្រកួតមាន៥ រាជធានី-ខេត្ត មាននៅថ្ងៃទី២២-២៣ វិច្ឆិកា បរិវេណជិតរង្វង់មូលសាលាខេត្តត្បូងឃ្មុំ, ថ្ងៃទី០៦-០៧ ខែធ្នូបរិវេណរង្វង់មូល វិមានឯករាជ្យ ទីរួមខេត្តស្វាយរៀង, ថ្ងៃទី២០-២១ ខែធ្នូ បរិវេណសួនមាត់ស្ទឹងព្រះអង្គចេក ព្រះអង្គចម ក្រុងសៀមរាប, ថ្ងៃទី០៣-០៤ ខែមករា ឆ្នាំ២០២៥ ក្នុងតារាងបាល់ទាត់វាលបែកចាន ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងថ្ងៃប្រកួតផ្តាច់ព្រ័ត្រ នៅថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០២៥ បរិវេណដីឡូតិ៍ជាប់ផ្លូវជាតិលេខ៤ ភូមិស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ដោយមានការប្រគំតន្ត្រីគុនខ្មែរ និងកម្មវិធីប្រដាល់គុនខ្មែរដណ្ដើមឡានថ្មីខ្លាញ់គោ រយៈពេល២ថ្ងៃជាប់គ្នា ចាប់ពីម៉ោង៦ល្ងាចតទៅ។
ក្នុងការនាំយកមហាព្រឹត្តិការណ៏ដែលមហាជនទន្ទឹងរង់ចាំនេះ សបញ្ជាក់ឱ្យឃើញពីការលើកស្ទួយវិស័យគុនខ្មែរដែលជួយផ្សព្វផ្សាយក្បាច់គុនខ្មែរ ជាពិសេសទៀតបានលើកស្ទួយជួយដល់ជីវភាពដល់កីឡាករគុនខ្មែរយើងថែមទៀតផង។
ណាត់គ្នាមកទស្សនាផ្ទាល់កុំឱ្យខកខាន សូមរំលឹកថាការប្រកួតមានការផ្សាយផ្ទាល់លើ ទូរទស្សន៍រស្មីហង្សមាស HDTV និងផេកហ្វេសប៊ុកផ្លូវការប៊ូសស្ត្រង ផ្សាយផ្ទាល់ពិសេសទាំង២ថ្ងៃចាប់ពីម៉ោង០៨យប់រហូតដល់ចប់កម្មវិធី។
សូមបញ្ជាក់ថា ប៊ូសស្រ្តងឱ្យឡានគុនខ្មែរ ៦គ្រឿងហើយ ដោយប្រដាល់គុនខ្មែរដណ្ដើមឡាន BOOSRONG KING OF FIGHTERS KUN KHMER ដែលធ្វើនៅប៉ុន្មានថ្ងៃខាងមុខនេះ ជាការដណ្ដើមឡានទី៧ បងប្អូនទិញប៊ូសស្រ្តង ជាចំណែកដ៏សំខាន់ជួយឱ្យមានកម្មវិធីប្រកួតដណ្ដើមឡានជាប្រវត្តិសាស្រ្តគុនខ្មែរនេះកើតឡើង៕

- Share This Post:






