ព័ត៌មានជាតិ
និយ័តករអាជីវកម្មអចលនវត្ថុ បង្ហាញគម្រោងអភិវឌ្ឍដីឡូត៍៣កន្លែង ដែលគ្មានអាជ្ញាបណ្ណ
BY Naren
November 27, 2024
ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបង្ហាញឈ្មោះក្រុមហ៊ុន/គម្រោងអភិវឌ្ឍន៍ដីឡូត៍ចំនួន ៣ ដែលគ្មានអាជ្ញាបណ្ណ និងណែនាំឲ្យសាធារណជនប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះគម្រោងទាំងនេះ។ បើតាមសេចក្តីជូនដំណឹងរបស់ ន.អ.ប ក្រុមហ៊ុន/គម្រោងអភិវឌ្ឍទាំងនោះ មានស្ថិតនៅខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង និងខេត្តសៀមរាប។
