ព័ត៌មានជាតិ
កុំរំលងណា! ពិព័រណ៍សៀវភៅកម្ពុជាឆ្នាំ២០២៤នេះ មានស្តង់សៀវភៅច្រើនប្រភេទ ធ្វើឡើងរហូតដល់ទៅ៤ថ្ងៃ នៅកោះពេជ្រ
BY Naren
December 3, 2024
(ភ្នំពេញ)៖ កម្មវិធីពិព័រណ៍សៀវភៅកម្ពុជា បានត្រលប់មកវិញ និងធ្វើឡើងជាបន្តបន្ទាប់ប្រកបដោយជោគជ័យទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ស្ថាប័នរដ្ឋ ស្ថាប័នឯកជន អង្គការ វិទ្យាស្ថាន យុវជន និងប្រជាពលរដ្ឋខ្មែរជាច្រើនកុះករ ហើយនៅឆ្នាំ២០២៤នេះ ជាឆ្នាំទី១១នៃពិព័រណ៍សៀវភៅកម្ពុជា។


យោងតាមការបង្ហោះរបស់គេហទំព័រផ្លូវការរបស់ cambodiabookfair ពិព័រណ៍សៀវភៅកម្ពុជាលេីកទី១១ នឹងប្រារព្ធឡើង ៤ថ្ងៃ នៅថ្ងៃ ១៩-២០-២១-២២ ខែធ្នូ ឆ្នាំ២០២៤ (ព្រហស្បតិ៍-សុក្រ-សៅរ៍-អាទិត្យ) ដែលទីតាំងនៅសួនច្បារខាងមុខសាលាបុរីកោះពេជ្រ ហើយចូលរួមដោយសេរី។
កុំភ្លេចចូលរួម ពិព័រណ៍សៀវភៅកម្ពុជា ដើម្បីផ្សព្វផ្សាយវប្បធម៌នៃការអាន ឱ្យកាន់តែរីកចម្រើនរុងរឿង នៅក្នុងប្រទេសកម្ពុជាយើង។ ៕ ប្រភព និងរូបភាព៖ cambodiabookfair

