ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សត្វឆ្កែជាច្រើនក្បាលត្រូវបានគេច្រកក្នុងបាវ ហើយវាយសម្លាប់ចោលយ៉ាងព្រៃផ្សៃនៅឥណ្ឌូនេស៊ី

    BY autoadmin April 26, 2019
    សត្វឆ្កែជាច្រើនក្បាលត្រូវបានគេច្រកក្នុងបាវ ហើយវាយសម្លាប់ចោលយ៉ាងព្រៃផ្សៃនៅឥណ្ឌូនេស៊ី

    វីដេអូ និងរូបភាពដែលគួរឱ្យខ្លោចចិត្តបំផុត បានលេចឡើងបង្ហាញពីស្ថានភាពដ៏កាចសាហាវនៅក្នុងផ្ទះកាប់សាច់ឆ្កែមួយ ដែលជាកន្លែងដែលសត្វឆ្កែជាច្រើនត្រូវបានគេសម្លាប់ដើម្បីយកសាច់បរិភោគ។ ផ្ទះកាប់សាច់ឆ្កែនេះត្រូវបានគេស្គាល់ឈ្មោះថា «SOLO» ស្ថិតនៅក្នុងទីក្រុង Surakarta ប្រទេសឥណ្ឌូនេស៊ី។ ជាធម្មតាសត្វឆ្កែទាំងនោះនឹងត្រូវដឹកមកតាមរថយន្ត បន្ទាប់មកពួកវានឹងត្រូវបានគេចាប់ចង និងបោះចូលទៅក្នុងទ្រុង ដើម្បីរងចាំព្រេងវាសនាអាក្រក់របស់វា។ នៅពេលអវសានវបស់ពួកវាបានមកដល់ ឆ្កែទាំងនេះនឹងត្រូវបានវាយសម្លាប់យ៉ាងឃោរឃៅបំផុត។

    ក៏មានឆ្កែខ្លះទៀតត្រូវបានកម្មករទាំងនោះចាប់អារកទាំងមិនទាន់ផុតដង្ហើមទៀតផង ដែលវាពិតជាគួរឱ្យស្លុតចិត្តខ្លាំងណាស់។ រូបភាព និងវីដេអូទាំងនេះ ត្រូវបានថតដោយក្រុមយុទ្ធនាការ Dog Meat-Free របស់ឥណ្ឌូណេស៊ី ដែលបានកំពុងនឹងជំរុញឱ្យរដ្ឋាភិបាលធ្វើតាមការសន្យារបស់ខ្លួនក្នុងការលុបបំបាត់ការជួញដូរនេះ។ ប្រភព Daily Mail ក៏បានឱ្យដឹងដែរថា យ៉ាងហោចណាស់មានឆ្កែចំនួន ១,២០០ក្បាល​ ត្រូវបានគេសម្លាប់ជារៀងរាល់ថ្ងៃនៅក្នុងទីក្រុង Surakarta មួយនេះ ដែលជាទីក្រុងមានហាងលក់សាច់ឆ្កែយ៉ាងទូលំទូលាយរហូតដល់ ៨២កន្លែង ឯណោះ។

    លោកស្រី Lola Webber មកពីមូលនិធិការផ្លាស់ប្តូរសម្រាប់សត្វបាននិយាយថា៖ «សត្វឆ្កែត្រូវបានចាប់យកពីតាមដងផ្លូវ និងត្រូវបានគេលួចពីផ្ទះរបស់ប្រជាជន ដើម្បីយកទីកន្លែងដ៏វែងឆ្ងាយមួយ ដែលជាទូទៅមានរយៈពេលរាប់ថ្ងៃ» «ពួកវាត្រូវបានគេចាប់ចងដៃជើង ឬដាក់ចូលក្នុងការុង ហើយបន្ទាប់មកបោះចូលរថយន្តដឹកទំនិញ ដែលសូម្បីតែមាត់របស់ពួកវាក៏ត្រូវបានគេចង ស្ទើរតែដកដង្ហើមមិនរួច» ។ យ៉ាងណាមិញខាងក្រោមនេះគឺជាវិដេអូ និងរូបភាពដែលក្រុម Dog Meat-Free បានថត និងបង្ហោះក្នុងយុទ្ធនាការនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: