PR

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាឲ្យអ្នកគ្រប់គ្រង Galaxy Navatra និងដឹកនាំផលិត លុបបទ«សែកមន្ត» ដើម្បីកែសម្រួលនិងកាត់ប្លង់តុក្កតាឡាប៊ូប៊ូចេញ

BY
Liny Chan
December 6, 2024

អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប បានសម្រេចបញ្ជាឱ្យអ្នកគ្រប់គ្រងផលិតកម្ម និងលោក Jonathan លុបវីដេអូ(MV) បទ«សែកមន្ត» ចេញពី channel Cam pop ដែលជា channel បុត្រសម្ព័ន្ធរបស់ Galaxy Navatra ។

ជាមួយគ្នានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានបញ្ជាក់ថា ទោះបច្ចុប្បន្នមានអ្នកទស្សនាជាង៤លានដង ក៏ដោយ ចាប់ពីម៉ោងពេលនេះតទៅ ត្រូវកែប្រែដោយកាត់ចេញនូវវីដេអូមានប្លង់តុក្កតាឡាប៊ូប៊ូទាំងស្រុងទើបអាចផុសឡើងវិញបាន ។

អ្នកឧកញ៉ា បានលើកឡើងបន្តថា មួយរយៈនេះលោក Jonathan ជាអ្នកដឹកនាំសម្ដែងនៃបទ(សែកមន្ត)ដែលការដឹកនាំនោះ បានប្រើប្រាស់តុក្កតាឡាប៊ូប៊ូ។ កន្លងទៅអ្នកដឹកនាំសម្ដែងបានកែតម្រូវខ្លះទៅហើយក្ដី តែមកដល់ពេលនេះ អ្នកឧកញ៉ា បានពិនិត្យឃើញថានៅតែមានការវែកញែកពីផលប៉ះពាល់ផ្សេងៗនៅបណ្ដាញសង្គម ។

ទន្ទឹមគ្នានេះ អ្នកឧកញ៉ា ក៏បានគោរពអរគុណពុកម៉ែបងប្អូនទាំងអស់ដែលផ្ដល់យោបល់កែតម្រូវដើម្បីសិល្បៈកម្ពុជា ក្នុងការឈានទៅមុខ ។ អ្នកឧកញ៉ា ចាត់ទុក ពុកម៉ែបងប្អូនទាំងអស់គ្នាប្រៀបដូចជាកញ្ចក់ដែលឆ្លុះបញ្ជាំងនូវចំណុចខ្វះខាតរបស់ក្រុមការងារ៕

Share This Post: