ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពន្លឺចេញពីអេក្រង់ឧបករណ៍របស់លោកអ្នក អាចបំផ្លាញកោសិការបស់អ្នកម្តងបន្តិចៗ ដែលលោកអ្នកមិនបានដឹង

    BY autoadmin April 29, 2019
    ពន្លឺចេញពីអេក្រង់ឧបករណ៍របស់លោកអ្នក អាចបំផ្លាញកោសិការបស់អ្នកម្តងបន្តិចៗ ដែលលោកអ្នកមិនបានដឹង

    ថ្វីបើយើងដឹងថា គួរតែការពារកម្តៅថ្ងៃជាមួយនឹង SPF ដើម្បីការពារស្បែករបស់យើងពីពន្លឺព្រះអាទិត្យ ក៏អ្នកវិទ្យាសាស្ត្របានរកឃើញនូវហេតុផលផ្សេងទៀតដែលតម្រូវឱ្យយើងការពារស្បែកឱ្យចៀសពីភាពចាស់ផងដែរ។ ហើយហេតុផលនោះគឺថា មិនមែនមានតែពន្លឺព្រះអាទិត្យដែលធ្វើឱ្យអ្នកមានស្នាមជ្រួញនោះទេ ប៉ុន្តែពន្លឺពណ៌ខៀវ High Energy Visible (HEV) ដែលចេញពីអេក្រង់ឧបករណ៍ដូចជា៖ ទូរស័ព្ទ កុំព្យូទ័រ កុំព្យូទ័រយួរដៃ ឬថេប្លេត -ល- ដែលលោកអ្នកតែងតែនៅនឹងមុខពួកវាជាច្រើនម៉ោងរៀងរាល់ថ្ងៃ។

    វេជ្ជបណ្ឌិតលោក Stefanie Williams បានពន្យល់ថា៖ «បើតាមការសិក្សាបានបង្ហាញថា ពន្លឺពណ៌ខៀវ High Energy Visible (HEV) អាចបណ្ដាលឱ្យមានភាពតានតឹងអុកស៊ីដកម្ម (oxidative stress) ក្នុងស្បែក»។ អុកស៊ីដកម្មគឺជាដំណើរខូចខាតម្តងបន្តិចចំពោះស្បែក ដែលវានឹងបង្កើតរ៉ាឌីកាលសេរី ខណៈអេឡិចត្រុងមិនមានលំនឹង វានឹងពន្លឿនភាពចាស់របស់យើង។ លោក Williams បានបន្តថា៖ «ពន្លឺពណ៌ខៀវ (HEV) មានរលកប្រវែងវែងជាង UVA និង UVB ទៅទៀត ដូច្នេះវាអាចជ្រាបចូលទៅក្នុងស្បែកកាន់តែជ្រៅ និងធ្វើឱ្យខូចកោសិកា DNA និង collagen និង elastin ដែលជាកោសិកាធ្វើឱ្យស្បែកទន់ និងរឹងមាំ។ ម៉្យាងទៀតប្រសិនបើការខូចខាតមានរយៈពេលយូរគ្រប់គ្រាន់នោះ វានឹងនាំឱ្យមានស្នាមជ្រួញ។

    ដូច្នេះហើយដើម្បីការពារស្បែករបស់លោកអ្នក ការកាត់បន្ថយពេលវេលានៅនឹងមុខអេក្រង់មានប្រយោជន៍ដល់សុខភាពរបស់អ្នក ក៏ដូចជាស្បែករបស់អ្នកដែរ ព្រោះថាពន្លឺពណ៌ខៀវ (HEV) នឹងធ្វើឱ្យអ័រមូន melatonin នៅពេលគេងរបស់មនុស្សចុះខ្សោយផងដែរ។ អ្នកគួរតែមើលថា តើការកំណត់ទូរស័ព្ទរបស់អ្នកមានជម្រើសពន្លឺពណ៌លឿង (yellow light) ដែរឬទេ? នឹងគួរតែរកជម្រើសណាមួយដែលអាចកាត់បន្ថយពន្លឺពណ៌ខៀវនេះ ឬដោយការលាបផលិតផលការពារពន្លឺ ដែលមានធាតុផ្សំបន្ថែម និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដើម្បីកាត់បន្ថយរ៉ាឌីកាល់សេរី៕

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: