ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមបានបើកសម្ពោធរោងចក្រថាមពលពន្លឺព្រះអាទិត្យធំជាងគេនៅអាស៊ីអាគ្នេយ៍ ដែលមានថាមពលផ្ទុក ៣៣០ មេហ្គាវ៉ាត់

    BY autoadmin April 29, 2019
    វៀតណាមបានបើកសម្ពោធរោងចក្រថាមពលពន្លឺព្រះអាទិត្យធំជាងគេនៅអាស៊ីអាគ្នេយ៍ ដែលមានថាមពលផ្ទុក ៣៣០ មេហ្គាវ៉ាត់

    រោងចក្រថាមពលពន្លឺព្រះអាទិត្យមួយកន្លែង មានសមត្ថភាពផ្ទុកថាមពលសរុប ៣៣០ MWp (មេហ្គាវ៉ាត់) ដែលធំបំផុតនៅអាស៊ីអាគ្នេយ៍ ត្រូវបានបើកសម្ពោធហើយដោយក្រុមហ៊ុន BIM Group នៅខេត្ត Ninh Thuan ប្រទេសវៀតណាម កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៩។ ក្រុមហ៊ុន BIM Group បានចាប់ផ្តើមសាងសង់គម្រោងនេះកាលពីខែមករា ឆ្នាំ២០១៨ ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញអគ្គិសនីជាមួយក្រុមហ៊ុនអគ្គិសនីវៀតណាមកាលពីចុងឆ្នាំមុន។ រោងចក្រនេះមានចំការសូឡា (solar plant) ចំនួន ៣ ដែលមានថាមពលផ្ទុក ៣០ MWp, ២៥០ MWp និង ៥០ MWp ហើយនឹងត្រូវភ្ជាប់ទៅបណ្តាញអគ្គិសនីជាតិនៅក្នុងខែនេះ។

    យោងតាមរបាយការណ៍មួយរបស់ VNExpress បានឱ្យដឹងថា វាត្រូវបានសាងសង់ក្នុងតម្លៃ ៣០០លានដុល្លារ រោងចក្រថាមពលពន្លឺព្រះអាទិត្យនេះ បានដំឡើងបន្ទះសូឡាជាង ១លាន បន្ទះ ហើយត្រូវបានគេរំពឹងថា នឹងបង្កើតថាមពល ៦០០លានគីឡូវ៉ាត់ ជារៀងរាល់ឆ្នាំ ដើម្បីបម្រើដល់ប្រជាជនចំនួន ២០០,០០០គ្រួសារ និងជួយកាត់បន្ថយឧស្ម័ន CO2 ចំនួន ៣០៤,០០០តោន រៀងរាល់ឆ្នាំ។ ក្រុមហ៊ុន BIM Group មានបំណងក្លាយទៅជាអ្នកត្រួសត្រាយផ្លូវឈានមុខគេនៅវៀតណាមផ្នែកថាមពលពន្លឺព្រះអាទិត្យនេះ ហើយពួកគេនឹងមានគម្រោងធ្វើវាឱ្យបាន ១,០០០ MWp (មេហ្គាវ៉ាត់) ឱ្យបានត្រឹមឆ្នាំ ២០២២៕

    អត្ថបទ៖ លីដា
    ប្រភព៖ vietnaminsider

    Share This Post: