ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ត្រូវបានគេរិះគន់យ៉ាងខ្លាំង ក្រោយបើករថយន្តបុកគេស្លាប់ ហើយចុះពីរថយន្តមកញញឹមញញែម និងនិយាយថា…

    BY Khmernote Media March 17, 2018
    បុរសម្នាក់ត្រូវបានគេរិះគន់យ៉ាងខ្លាំង ក្រោយបើករថយន្តបុកគេស្លាប់ ហើយចុះពីរថយន្តមកញញឹមញញែម និងនិយាយថា…

    ចិន៖ បុរសជាអ្នកបើករថយន្តម្នាក់ត្រូវបានគេរិះគន់យ៉ាងខ្លាំងពេញបណ្តាញសង្គម បន្ទាប់ពីគាត់បានបើករថយន្តម៉ាក Mercedes-Benz ទៅបុកអ្នកដំណើរម្នាក់ស្លាប់ ហើយក្រោយពេលកើតហេតុគាត់បានចុះពីរថយន្តមកទាំងទឹកមុខញញឹម និងនិយាយថា ខ្ញុំមានប័ណ្ណធានារ៉ាប់រងយ៉ាងពេញលេញ។

    ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Yongzhou ខេត្ត Hunan ប្រទេសចិន។ អ្នកដំណើរដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មានរថយន្ត Mercedes-Benz​ បានបើកបរយ៉ាងលឿនហើយបានបុកស្រ្តីម្នាក់ស្លាប់ ហើយពេលនោះគេបានឲ្យគាត់ចេញពីរថយន្ត ដើម្បីមកស្រាយករណីគ្រោះថ្នាក់ចរាចណ៍នេះ ហើយអ្នកបើកបររូបនោះ បានចេញពីក្នុងរថយន្តមកទាំងទឹកមុខញញឹម គ្មានភ័យតក់ស្លុតទាល់តែសោះ និងបានបង្ហាញប័ណ្ណធានារ៉ាប់រងរ​បស់គាត់ ហើយថែមទាំងបាននិយាយថា ខ្ញុំមានប័ណ្ណធានារ៉ាប់រងយ៉ាងពេញលេញ។

    ឥវិយាបថនេះត្រូវបានគេរិះគន់ថា គាត់មិនបានខ្វល់ពីជីវិតរបស់អ្នកស្លាប់នោះទេ ហើយគាត់គិតត្រឹមថានឹងមានក្រុមហ៊ុនធានារ៉ាប់រងមកដោះស្រាយជំនួសគាត់ហើយ។ អ្នកប្រើប្រាស់បណ្តាញសង្គមមានបញ្ចេញមតិរិះគន់យ៉ាងខ្លាំង និងបាននិយាយថា ប័ណ្ណធានារ៉ាប់រងជីវិតមិនអាចជួយឲ្យគាត់គេច ផុតពីការជាប់គុកឡើយ៕

    ភក្តី

    ប្រភព៖ medium

    Share This Post:
    MPO4D jitutoto mpo4d Mpoplay