ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មេរោគផ្សិតដ៏សាហាវមួយវាយប្រហារអង់គ្លេស បណ្តាលឲ្យមនុស្ស ៨នាក់ ស្លាប់ និង​ ២០០នាក់ កំពុងសម្រាកព្យាបាល

    BY autoadmin April 29, 2019
    មេរោគផ្សិតដ៏សាហាវមួយវាយប្រហារអង់គ្លេស បណ្តាលឲ្យមនុស្ស ៨នាក់ ស្លាប់ និង​ ២០០នាក់ កំពុងសម្រាកព្យាបាល

    កំពូលមេរោគផ្សិតមួយរបស់ជប៉ុន បានសម្លាប់អ្នកជំងឺ ៨នាក់ នៅក្នុងមន្ទីរពេទ្យមួយរបស់ចក្រភពអង់គ្លេស។ មេរោគផ្សិតនោះមានឈ្មោះថា Candida auris វាអាចចូលទៅក្នុងចរន្តឈាម និងរីករាលដាលពេញរាងកាយ ដែលបង្កឱ្យមានការឆ្លងធ្ងន់ធ្ងរ។ អ្នកជំងឺប្រហែល ៥០នាក់ បានរស់រានមានជីវិត និងអ្នកជំងឺ ២០០នាក់ ផ្សេងទៀតកំពុងត្រូវបានវាយប្រហារដោយមេរោគផ្សិតនេះ មុនពេលដែលវាចូលទៅក្នុងខ្លួនតាមរយៈរបួស។

    អង្គការសុខភាពសាធារណៈប្រទេសអង់គ្លេស (PHE) បាននិយាយថា មេរោគផ្សិតនេះត្រូវបានរកឃើញជាលើកដំបូងក្នុង ឆ្នាំ២០០៩ ប៉ុន្តែវាមិនត្រូវបានគេកត់ត្រាទុកថាជាមូលហេតុដែលធ្វើឱ្យអ្នកជំងឺស្លាប់នោះទេ ក៏ព្រោះតែពេលនោះអ្នកជំងឺបានទៅរកការព្យាបាលនៅពេលដែលគាត់ធ្លាក់ខ្លួនឈឺធ្ងន់ទៅហើយ។ អ្នកនាំពាក្យម្នាក់បាននិយាយប្រាប់កាសែត The Sun ថា៖ «អ្វីដែលសំខាន់ មេរោគផ្សិត Candida auris មានភាពប្លែកពីគេ គឺថាវារីករាលដាលយ៉ាងងាយស្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត»។

    ពេលដែល Candida auris បាននៅក្នុងចរន្តឈាម វានឹងរីកមាឌ និងរីករាលដាលយ៉ាងឆាប់រហ័ស ដែលបណ្តាលឱ្យមានការបង្ករោគនៅក្នុងឈាម។ កំពូលមេរោគផ្សិតនេះអាចចូលទៅក្នុងសរីរាង្គដូចជា៖ ថ្លើម ផាល និងខួរក្បាល ដែលបណ្ដាលឱ្យកើតអាប់សែ ឬបង្កើតជាដុំសាច់ (vegetations)លើបេះដូង៕

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: