PR

សប្បាយខ្លាំង! STING MUSICVERSE នាំកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា មកអង្រួនកីឡដ្ឋានខេត្តកំពង់ចាម ជាមួយឆាកតន្រ្តីដ៏ធំប្រចាំឆ្នាំ!

BY
Liny01
December 30, 2024

(កំពង់ចាម ថ្ងៃទី២៨ ធ្នូ ឆ្នាំ២០២៤)៖ ភេសជ្ជះ STING ជាភេសជ្ជះប៉ូវកំលាំងលេខ១នៅប្រទេសកម្ពុជា បានបង្កើតការប្រគំតន្រ្តី STING MUSICVERSE នាំយក កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលជាការប្រគំតន្រ្តីដ៏ធំមិនធ្លាប់មាន មកអង្រួនពេញ កីឡាដ្ឋានខេត្តកំពង់ចាម កាលពីរាត្រីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

នេះជា ខេត្តទី២ ហើយដែល STING បានរៀបចំការប្រគំតន្រ្តី STING MUSICVERSE នេះឡើង បន្ទាប់ពីទទួលបានជោគជ័យខ្លាំងក្នុងការរៀបចំនៅខេត្តបាត់ដំបង។ ហើយជាក់ស្ដែងនៅក្នុងខេត្តកំពង់ចាមលើកនេះ ជោគជ័យខ្លាំងលើសពីការរំពឹងទុកផងដែរ ដោយសារសន្ទុះនៃការគាំទ្រឥតថមថយ ពីសំណាក់បងប្អូន ហ្វេនៗនៅក្នុងខេត្ត ជាពិសេសនោះគឺហ្វេនៗរបស់ អ្នកនាង ឱក សុគន្ធកញ្ញា ដែលនាំគ្នាស្កាត់ពីទីក្រុងភ្នំពេញ ក៏ដូចជាតាមបណ្ដាខេត្តផ្សេងៗមកចូលរួមការប្រគំតន្រ្តីលើកនេះ។ វត្តមាន និងក្ដីស្រលាញ់របស់ហ្វេនៗ ជាមួយនឹងការរៀបចំឡើងដ៏ល្អឥតខ្ចោះ STING MUSICVERSE បានធ្វើឱ្យ ខេត្តកំពង់ចាមនេះបញ្ចប់ទៅដោយរលូន និងទទួលបានភាពជោគជ័យ។ លើសពីនេះ សម្រែកហ៊ោ កញ្រ្ជៀវ និងភាពរំជើបរំជួលរាំតាមចង្វាក់ភ្លេងតាំងពីដើមដល់ចប់កម្មវិធីរបស់ហ្វេនៗ បង្កើតបានជាទិដ្ឋភាពដ៏អស្ចារ្យ និងបទពិសោធន៍មើលខនសឺតខ្នាតធំដ៏ថ្មីស្រឡាងនៅក្នុងខេត្តកំពង់ចាម ហើយទាំងនេះបានសាងអនុស្សាវរីយ៍មួយដែលមិនអាចបំភ្លេចបានដល់ហ្វេនៗគ្រប់គ្នា សម្រាប់ចុងឆ្នាំ២០២៤ នេះ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យ STING MUSICVERSE PRESENTS THE Q – RISE OF THE QUEEN –SOLO TOUR CONCERT គឺជាការប្រគំតន្ត្រីបែប Outdoor ដែលមានកន្លែងទស្សនាតន្ត្រីខ្នាតធំ Pop-Up Arena ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។ ពិសេសជាងនេះ ទៅទៀតនោះមានបំពាក់អេក្រង់ LED ភ្លើងពណ៌ទំនើបដ៏អស្ចារ្យ ប្រព័ន្ធសំឡេងច្បាស់ល្អ ជាមួយបទចម្រៀងល្បីៗជាច្រើនបទ របស់កំពូលតារាចម្រៀងលំដាប់ប្រទេស ឱក សុគន្ធកញ្ញា។ ក្រៅពីនាំយកបទពិសោធន៏ការទស្សនាតន្រ្តីបែបថ្មី ប្លែក និងទំនើប ការប្រគំតន្ត្រីនេះក៏បានចូលរួមចំណែកជួយលើស្ទួយដល់វិស័យទេសចរណ៍ផងដែរ។ ដូច្នេះកុំខកខាន សំរាប់ឱកាសលើកក្រោយ និងតាមដានឱ្យជាប់ព្រោះថា STING MUSICVERSE និងនាំយកខនសឺតខ្នាតធំមួយនេះទៅកាន់ខេត្តផ្សេងៗជាបន្តបន្ទាប់ទៀត៕

Share This Post: