ព្រះរាជពិធីគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn នឹងប្រព្រឹត្តទៅនៅក្នុងសប្តាហ៍នេះ
ថ្ងៃសៅរ៍ ទី៤ ខែឧសភានេះ គឺជាការចាប់ផ្តើមនៃព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ដែលមានរយៈពេល ៣ ថ្ងៃ។ ទ្រង់នឹងឡើងគ្រងរាជ្យជាព្រះមហាក្សត្រ Rama X ដែលបន្តវេនពីព្រះបិតាជាទីស្រឡាញ់របស់ទ្រង់ នោះគឺអតីតព្រះមហាក្សត្រទ្រង់ Bhumibol Adulyadej។ អតីតព្រះមហាក្សត្រ Bhumibol Adulyadej ទ្រង់សោយទិវង្គតនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៦ ហើយរដ្ឋសភានីតិប្បញ្ញត្តិជាតិក៏បានតែងតាំងព្រះមហាក្សត្រទ្រង់ Maha Vajiralongkorn ជាអ្នកស្នងរាជ្យនៅខែបន្ទាប់មក។
ព្រះមហាក្សត្រ Maha Vajiralongkorn បានមានព្រះបន្ទូលតបនឹងការអញ្ជើញនេះថា៖ «យើងទទួលយកការយាងអញ្ជើញនេះ ដើម្បីគោរពតាមឆន្ទៈរបស់ព្រះករុណាព្រះមហាក្សត្រ Bhumibol និងដើម្បីផលប្រយោជន៍របស់ប្រជាជនថៃទាំងអស់» កាលពីថ្ងៃ ទី១ ខែធ្នូ ឆ្នាំ២០១៦។ ជិតប្រាំពីរទសវត្សរ៍មកហើយដែលប្រទេសថៃទើបតែមានពិធីថ្មីមួយ តាំងពីមានការប្រារព្ធពិធីឡើ់ងគ្រងរាជសម្បត្តិចុងក្រោយកាលពីថ្ងៃ ទី៥ ខែឧសភា ឆ្នាំ១៩៥០។ ពិធីឡើ់ងគ្រងរាជសម្បត្តិនៅចុងសប្តាហ៍នេះផងដែរ នឹងត្រូវបានធ្វើឡើងតាមប្រពៃណីដែលមានតាំងពីសតវត្ស ទី១៣ ៕


អត្ថបទ៖ លីដា
ប្រភព៖ thethaiger