ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រះបរមរាជវាំងរបស់ជប៉ុន កំពុងរៀបចំពិធីដាក់រាជ្យរបស់ព្រះចៅអធិរាជ Akihito

    BY autoadmin April 30, 2019
    ព្រះបរមរាជវាំងរបស់ជប៉ុន កំពុងរៀបចំពិធីដាក់រាជ្យរបស់ព្រះចៅអធិរាជ Akihito

    ព្រះចៅអធិរាជជប៉ុន Akihito ក្នុងថ្ងៃអង្គារនេះ បានចាប់ផ្តើមពិធីដាក់រាជ្យរបស់ព្រះអង្គ ដែលវាគឺជាលើកទីមួយហើយក្នុងរយៈពេល ២០០ឆ្នាំ សម្រាប់រាជាធិបតេយ្យដែលមានវ័យចំណាស់ជាងគេរបស់ពិភពលោកមួយនេះ។ ព្រះចៅអធិរាជ Akihito កំពុងនឹងប្រគល់រាជ្យបល្ល័ង្ក Chrysanthemum របស់ព្រះអង្គទៅឱ្យព្រះរាជបុត្រាច្បងរបស់ទ្រង់ គឺព្រះអង្គម្ចាស់ Naruhito មានព្រះជន្ម ៥៩វស្សា នៅក្នុងពិធីបុណ្យយ៉ាងឱឡារិក មុនការមកដល់នៃពិធីគ្រងរាជ្យបល្ល័ង្កជាផ្លូវការនៅថ្ងៃស្អែក (ថ្ងៃពុធ ទី០១ ខែឧសភា) ។

    ពិធីនេះក៏នឹងជាកិច្ចបញ្ចប់នៃសម័យកាល «Heisei» ផងដែរ ដើម្បីនាំមកនូវសម័យកាលអធិរាជថ្មីមានឈ្មោះថា «Reiwa» ដែលមានន័យថា «ភាពសុខដុមដ៏ស្រស់ស្អាត» ដែលនឹងមានរយៈពេលពេញមួយរជ្ជកាលស្ដេចថ្មីអង្គនេះ។ ខណៈដែលហ្វូងមនុស្សបានចាប់ផ្តើមប្រមូលផ្ដុំគ្នាកាលពីព្រឹកថ្ងៃអង្គារ៍ ខាងក្រៅវិមានព្រះបរមរាជវាំងនៅចំកណ្តាលទីក្រុងតូក្យូ ព្រះចៅអធិរាជ Akihito បានកំពុងធ្វើពិធីប្រពៃណីមួយ ដើម្បីបន់ស្រន់អំពីការដាក់រាជ្យរបស់ទ្រង់ ទៅដល់បុព្វបុរស និងព្រះ Shinto របស់ទ្រង់តាមដំណាក់នីមួយៗ៕

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: