រថយន្ត

Lexus 570 MBS Edition 4 កៅអី ដំបូងបំផុតមកដល់កម្ពុជាហើយ ឯតំលៃវិញ ថ្លៃជាង Black Edition Kuro ទៅទៀត

BY
Khmernote Media
May 1, 2019

រថយន្តប្រណិត Lexus LX 570 គឺជារថយន្តដ៏ពេញនិយមមួយនៅលើពិភពលោក ជាពិសេសនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងក៏មានជិះមិនតិចនោះទេ ដោយក្នុងនោះរួមមានទាំងម៉ូដែលធម្មតា ម៉ូដែល Black Edition Kuro ឥលូវនេះថែមទាំងមានម៉ូដែលថ្មីមួយទៀតគឺ 4 Seater Autobiography MBS Edition Limited Edition ដែលវាមានតំលៃថ្លៃជាងគេ បើប្រៀបធៀបជាមួយនឹងម៉ូដែលមុនៗ។

ចំពោះ Lexus LX 570 4 Seater Autobiography MBS Edition Limited Edition ដែលជារថយន្តប្រណិត 4 កៅអីដំបូងគេនេះ ក៏មានវត្តមាននៅស្រុកខ្មែរហើយ នេះបើតាមការបង្ហោះរបស់ទំព័រ Facebook ហាងលក់រថយន្តទំនើប Kimsrun Premium Auto។ ចំពោះរថយន្តនេះដែរ វាមានលក្ខណៈពិសេសត្រង់ថា វាជារថយន្តប្រណិតមានតែ 4 កៅអីប៉ុណ្ណោះ ហើយកៅអីនិមួយៗត្រូវបានផលិតឡើងដោយក្រុមហ៊ុនអាល្លឺម៉ង់ ដែលមានឈ្មោះថា MBS។ ចំពោះកៅអី Autobiography MBS Edition នេះគឺត្រូវបានផលិតឡើងដោយដៃផ្ទាល់ និងមានមុខងារពិសេសៗជាច្រើន ដូចជាពង្រីកពង្រួមកៅអីបាន មុខងារម៉ាស្សា និងមុខងារសុវត្ថិភាពជាច្រើនទៀត ដែលក្រុមការងារយើងនឹងធ្វើការរៀបរាប់នៅអត្ថបទបន្ទាប់។ ចំពោះតំលៃរបស់វា ត្រូវបានគេដឹងថា មានតំលៃថ្លៃជាងប្រភេទ Kuro Edition ដល់ទៅជាង 2 ម៉ឺនដុល្លារសហរដ្ឋអាមេរិកឯណោះ ចំពោះទីផ្សារនៅ ឌូប៉ៃ៕

រូបភាព៖ Kimsrun Premium Auto

Share This Post: