ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសឥណ្ឌាដាក់ការហាមឃាត់លើឈុត​​គ្រប​មុខ​របស់ជនជាតិមូស្លីម បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកនៅប្រទេសស្រីលង្កា

    BY autoadmin May 2, 2019
    ប្រទេសឥណ្ឌាដាក់ការហាមឃាត់លើឈុត​​គ្រប​មុខ​របស់ជនជាតិមូស្លីម បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកនៅប្រទេសស្រីលង្កា

    ក្រុមអ្នកកាន់សាសនាហិណ្ឌូនិយមឥណ្ឌា ដែលបានចងសម្ព័ន្ធភាពជាមួយនាយករដ្ឋមន្ត្រី Narendra Modi បានអំពាវនាវឱ្យមានការហាមឃាត់ឈុត​​គ្រប​មុខ​ជិតរបស់ជនជាតិមូស្លីម បន្ទាប់ពីមានការវាយប្រហារពីក្រុម ISIS នៅចំថ្ងៃបុណ្យអ៊ីស្ទើ ក្នុងប្រទេសស្រីលង្កា។ ប្រទេសស្រីលង្កាបានដាក់ការហាមឃាត់នេះកាលពីថ្ងៃចន្ទ ដើម្បីជួយកងកម្លាំងសន្តិសុខកំណត់អត្តសញ្ញាណមនុស្ស បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្សអស់ច្រើនជាង ២៥០នាក់ និងរបួសរាប់រយនាក់។

    ក្រុមសាសនាហិណ្ឌូប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ថា ឈុត​​គ្រប​មុខ​ជិត burqas និង niqab (សម្រាប់ស្ត្រី) មិនទាក់ទងនឹងសាសនាអ៊ីស្លាមនោះទេ វាគ្រាន់តែជាការធ្វើតាមប្រពៃណីរបស់ប្រទេសអារ៉ាប់ ដែលស្ត្រីពាក់វានៅពេលចេញក្រៅ ដើម្បីការពារខ្លួនពីព្រះអាទិត្យ។ ប៉ុន្តែយ៉ាងណាមិញមេដឹកនាំមូស្លីមមួយចំនួនបាននិយាយថា ការហាមប្រាមលើឈុត burqa នឹងក្លាយជាការវាយប្រហារលើសេរីភាពស៊ីវិល ហើយការទាមទារមួយក៏កំពុងត្រូវបានធ្វើឡើងនៅពេលនេះ ខណៈមានស្ត្រីមូស្លីមសេរីបាននិយាយថា ឈុតទាំងនេះជាផ្នែកមួយនៃវប្បធម៌ដែលទប់ស្កាត់សេរីភាពរបស់ស្ត្រី៕

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: