ក្រសួងបរិស្ថាន ជូនដំណឹងពី គុណភាពខ្យល់នៅកម្ពុជា នៅថ្ងៃទី ២៥ ខែមករានេះ ចាប់ពីម៉ោង ០៧:០០នាទីព្រឹក ដល់រសៀលម៉ោង០២:០០ នាទី
- BY
- soknita
- January 25, 2025
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីម៉ោង ០៧:០០នាទីព្រឹក ដល់រសៀលម៉ោង ០២:០០ នាទី ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥៣.៨៥ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “មធ្យម”។
ស្ថានភាពគុណភាពខ្យល់ៈ
-ពណ៌ខៀវ៖ គុណភាពខ្យល់ល្អណាស់ មានខេត្តកំពត និងខេត្តស្វាយរៀង
-ព័ណ៌បៃតង៖ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តមណ្ឌលគីរី រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តកែប និងខេត្តត្បូងឃ្មុំ
-ពណ៌លឿង៖ ខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ
-ពណ៌ទឹក្រូច៖ ខេត្តពោធិ៍សាត់
-ពណ៌ក្រហម៖ ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង ខេត្តសៀមរាប៕
ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post: