ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកជំនាញជនជាតិជប៉ុនអះអាងថា បរិភោគបាយសឱ្យបានច្រើននឹងកាន់តែស្រកគីឡូ

    BY autoadmin May 2, 2019
    អ្នកជំនាញជនជាតិជប៉ុនអះអាងថា បរិភោគបាយសឱ្យបានច្រើននឹងកាន់តែស្រកគីឡូ

    អ្នកជំនាញបានរកឃើញថា អ្នកបរិភោគរបបអាហារតាមបែបជប៉ុន ឬអាស៊ី ដែលភាគច្រើនបរិភោគបាយសជាគោល ភាគច្រើនគឺមិនសូវមានជំងឺធាត់ ដូចអ្នករស់នៅក្នុងប្រទេសដែលមិនសូវមានទម្លាប់បរិភោគបាយច្រើននោះទេ។ អ្នកស្រាវជ្រាវបាននិយាយថា របបអាហារដែលមានសារធាតុកាបូអ៊ីដ្រាតទាបដូចជាបាយស គឺជាយុទ្ធសាស្ត្រសម្រកទម្ងន់ដ៏មានប្រជាប្រិយចំពោះបណ្តាប្រទេសអភិវឌ្ឍន៍ ប៉ុន្តែឥទ្ធិពលរបស់អង្ករទៅលើការធាត់នៅតែមិនទាន់មានភាពច្បាស់លាស់។

    នៅក្នុងការស្រាវជ្រាវនេះពួកគេបានតាមដានរបៀបនៃការប្រើប្រាស់អង្ករ (គិតជាក្រាម/ថ្ងៃ) របស់មនុស្សមកពី ១៣៦ប្រទេស ហើយពួកគេក៏បានមើលទៅលើទិន្នន័យនៃសន្ទស្សន៍ម៉ាសនៃរាងកាយ (BMI) ផងដែរ។ ក្នុងនោះពួកគេរកឃើញថា នៅក្នុងចក្រភពអង់គ្លេសប្រជាជនប្រើប្រាស់អង្ករតែ ១៩ក្រាម/ថ្ងៃ ដែលវាទៀបជាងនៅប្រទេសកាណាដា អេស្ប៉ាញ និងសហរដ្ឋអាមេរិកទៅទៀត។ អ្នកស្រាវជ្រាវក៏បានគណនាថា សូម្បីការប្រើប្រាស់អង្ករ ៥០ក្រាម/ថ្ងៃ (មនុស្សម្នាក់) អាចបន្ថយអត្រាកើតជំងឺធាត់របស់ពិភពលោកបានរហូតដល់ ១ ភាគរយឯណោះ។

    សាស្រ្តាចារ្យ Tomoko Imai មកពីមហាវិទ្យាល័យ Doshisha Women’s College of Liberal Arts ក្នុងទីក្រុង Kyoto ប្រទេសជប៉ុន ដែលដឹកនាំការស្រាវជ្រាវនេះបានបន្ថែមថា៖ «វាអាចទៅរួចដែលជាតិសរសៃ សារជាតិបំប៉ន និងសមាសធាតុរុក្ខជាតិ ដែលរកឃើញក្នុងគ្រាប់ធញ្ញជាតិ អាចទប់ស្កាត់ការធាត់ហួសកម្រិត»។ ដូចយើងដឹងស្រាប់ហើយថា ជនជាតិអាស៊ីគឺស្គមជាងពួកលោកខាងលិច ក៏ព្រោះតែបាយសនេះគឺជាអាហារសំខាន់សម្រាប់របបអាហាររបស់ពួកយើង។ ហើយនេះក៏ជាសម្មតិកម្មលើកដំបូង ដែលពួកគេយកទៅបង្ហាញនៅសភាអឺរ៉ុបស្តីពីជំងឺធាត់ នៅក្រុង Glasgow ប្រទេសស្កុតឡេន៕

    អត្ថបទ៖ លីដា
    ប្រភព៖ thestar

    Share This Post: