ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិន នឹងហាមឃាត់មិនឲ្យក្មេងៗយកស្មាតហ្វូន អាយផេដ ដាក់តាមខ្លួនចូលថ្នាក់រៀន ព្រោះតែមូលហេតុបែបនេះ

    BY autoadmin May 3, 2019
    ចិន នឹងហាមឃាត់មិនឲ្យក្មេងៗយកស្មាតហ្វូន អាយផេដ ដាក់តាមខ្លួនចូលថ្នាក់រៀន ព្រោះតែមូលហេតុបែបនេះ

    យោងតាម Daily Mail បានឱ្យដឹងថា ប្រទេសចិនមានបំណងហាមឃាត់មិនឱ្យកុមារនាំយកឧបករណ៍ដូចជា៖ ស្មាតហ្វូន អាយផេដ ឬឧបករណ៍ឌីជីថលផ្សេងៗចូលថ្នាក់រៀននោះទេ ដោយពួកគេបានមើលឃើញពីផលប៉ះពាល់ដែលកុមារកំពុងជួបប្រទះ។ ជាការពិតកុមារនៅក្នុងប្រទេសចិនរហូតដល់ ៧០ភាគរយ កំពុងមានបញ្ហាមីញ៉ូបភ្នែក ខណៈដែលក្មេងវ័យក្រោម ១៨ឆ្នាំ ច្រើនជាង ៥០ភាគរយ នៃចំនួនសរុបកំពុងមានបញ្ហាភ្នែកធ្ងន់ធ្ងរ។

    មីញ៉ូបភ្នែកមិនមែនគ្រាន់តែជាបញ្ហា ដែលតម្រូវឱ្យពាក់វែនតា ឬលេន ដើម្បីការពារ និងជំនួយភ្នែកក្នុងការមើលនោះទេ ក្នុងករណីធ្ងន់ធ្ងរភ្នែករបស់ពួកគេអាចនឹងមានពិការភាពបាន។ កុមារត្រូវបានគេរាយការណ៍ថា ចំណាយពេលវេលាមើលអេក្រង់ឧបករណ៍ទាំងនោះច្រើនម៉ោងជារៀងរាល់ថ្ងៃ ដែលវាបានក្លាយជាបញ្ហាចំបងបណ្តាលឱ្យមីញ៉ូបភ្នែក។ ដោយហេតុផលនេះហើយ ទើបចិនមានបំណងនឹងហាមឃាត់ការប្រើប្រាស់ឧបករណ៍ឌីជីថលទាំងនេះ។ លោក/អ្នកគ្រូនៅតាមសាលាក៏តម្រូវឱ្យប្រើក្រដាសកិច្ចការ ជំនួសឱ្យការដាក់លំហាត់កិច្ចការតាមឧបករណ៍ឌីជីថលទាំងនេះផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: