ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្ដើមចុះកាត់ទម្លាក់ខ្សែកាប្លិ៍អុបទិសលើអាកាស ដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងសោភ័ណ្ឌភាពទីក្រុង

    BY Naren February 10, 2025
    រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្ដើមចុះកាត់ទម្លាក់ខ្សែកាប្លិ៍អុបទិសលើអាកាស ដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងសោភ័ណ្ឌភាពទីក្រុង

    ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្ដើមចុះកាត់ទម្លាក់ខ្សែកាប្លិ៍អុបទិសលើអាកាស ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងសោភ័ណ្ឌភាពទីក្រុង។

    នៅក្នុងសេចក្តីប្រកាស រដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបឱ្យម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ ដែលកំពុងប្រើប្រាស់បណ្តញខ្សែកាប្លិ៍អាកាសនៅតាមផ្លូវទាំង៤០ខ្សែ សូមប្រញាប់រួសរាន់រៀបចំរុះរើចេញក្នុងរយៈពេល៣០ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

    ជាមួយនេះផងដែររដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អុនប្រជាពលរដ្ឋ អង្គភាពរដ្ឋ បណ្តាក្រុមហ៊ុនឯកជន ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ផ្តល់ការអធ្យាស្រ័យ និងចូលរួមសហការអនុវត្តឱ្យបានម៉ឺងម៉ាត់តាមខ្លឹមសារខាងលើនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ ប្រភព៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ MOI TV News

    Share This Post: